សម្ភារៈជួយឧបត្ថមជើងទីមួយត្រូវបានដឹកជញ្ជូនចូលក្នុងហ្កាហ្សា ប៉ុន្តែមន្ត្រីអ.ស.ប.ប្រាប់ថានៅខ្វះច្រើនណាស់

2023-10-23 15:17:04
ប្រភព:CRI

បន្ទាប់ពីប៉ាឡេស្ទីននិងអ៊ីស្រាអែលប៉ះទង្គិចដោយទ្រង់ទ្រាយធំជុំថ្មី កាលពីថ្ងៃទី ២១ ខែតុលា ជំនួយឧបត្ថមមនុស្សធម៌ជើងទីមួយត្រូវបានដឹកជញ្ជូនចូលក្នុងតំបន់ហ្កាហ្សាប៉ាឡេស្ទីនជាលើកដំបូង។ ក៏ប៉ុន្តែមន្ត្រីអង្គការសហប្រជាជាតិបានប្រាប់ថា បើប្រៀបធៀបនឹងវិបត្តិមនុស្សធម៌ដែលហ្កាហ្សាកំពុងប្រឈមមុខ សម្ភារៈជំនួយទាំងនេះនៅតែខ្វះយ៉ាងច្រើនណាស់ ការផ្តល់ជំនួយត្រូវបន្តជានិរន្តរភាព។

 ច្រក Rafah  ដែលស្ថិតនៅព្រំដែនអេហ្ស៊ីបនិងភាគខាងត្បូងតំបន់ហ្កាហ្សាបានបើកនៅថ្ងៃដដែលឡានដឹកសម្ភារៈជំនួយមនុស្សធម៌ចំនួន ២០ គ្រឿង បានបរចូលហ្កាហ្សាបន្ទាប់មកច្រកបានបិទ។

នេះជាលើកទីមួយដែលអ៊ីស្រាអែលបានអនុញ្ញាតិឱ្យជំនួយឧបត្ថមបន្ទាន់ចំនួនតិចតួចដឹកចូលក្នុងតំបន់ហ្កាហ្សាក្រោយពីបានមានការប៉ះទង្គិចជុំថ្មីជាមួយប៉ាឡីស្ទីន។  ច្រក Rafah  ជាច្រកតែមួយគត់ដែលមិនមែនគ្រប់គ្រង់ដោយអ៊ីស្រាអែលដែលជាច្រកតភ្ជាប់រវាងហ្កាហ្សានិងខាងក្រៅ៕

សម្ភារៈជួយឧបត្ថមជើងទីមួយត្រូវបានដឹកជញ្ជូនចូលក្នុងហ្កាហ្សា ប៉ុន្តែមន្ត្រីអ.ស.ប.ប្រាប់ថានៅខ្វះច្រើនណាស់