ចំនួនការនាំចេញរថយន្តថាមពលថ្មីត្រូវបានពង្រីកតាមរយៈកំពង់ផែកួនឡី

2023-10-25 18:01:33
ប្រភព:កាសែតយូណានដេលី

ថ្មីៗនេះ ក្រោមការត្រួតពិនិត្យរបស់ស្ថាប័នគយស៊ីសាំងប៉ានណា រថយន្តថាមពលថ្មីចំនួន ៥០ គ្រឿងបានបញ្ចប់ប្រតិបត្តិការត្រួតពិនិត្យនៅកំពង់ផែកួនឡី ហើយត្រូវបាននាំចេញដោយជោគជ័យទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅលើកប៉ាល់ដឹកទំនិញ "យ៉ុងសឺង"។

ចាប់តាំងពីដើមឆ្នាំនេះមក ស្ថាប័នគយស៊ីសាំងប៉ានណាបានជួយជាបន្តបន្ទាប់ក្នុងការនាំចេញឧបករណ៍វិស្វកម្មខ្នាតធំ និងឧបករណ៍សំណង់គម្រោងថាមពលស្អាតទៅកាន់ប្រទេសមីយ៉ាន់ម៉ាពីកំពង់ផែកួនឡី ជំរុញឱ្យរថយន្តថាមពលថ្មីបានពង្រីកការនាំចេញផងដែរ ចាប់ពីខែមករា ដល់ខែកញ្ញា ទំហំពាណិជ្ជកម្មនាំចេញរថយន្តថាមពលថ្មីពីកំពង់ផែកួនឡី បានកើនឡើង ១៧,៣២ ដងធៀបនឹងឆ្នាំមុន។

យោងតាមទិន្នន័យពីក្រុមហ៊ុនបានឱ្យដឹងថា ជាបន្ទាប់ រថយន្តថាមពលថ្មីជាច្រើនគ្រឿងនឹងត្រូវនាំចេញពីកំពង់ផែកួនឡីទៅកាន់ប្រទេសមីយ៉ាន់ម៉ា ថៃ និងឡាវ ហើយស្ថាប័នគយនឹងបន្តផ្តល់សេវាត្រួតពិនិត្យដោយល្អប្រសើរ៕

អ្នកសារព័ត៌មាន ៖ Liu Ziyu

អ្នកបកប្រែ ៖Shen Yan

ចំនួនការនាំចេញរថយន្តថាមពលថ្មីត្រូវបានពង្រីកតាមរយៈកំពង់ផែកួនឡី