សូមមកស្វែងយល់ពីចំណុចសំខាន់ៗនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦
ថ្មីៗនេះ យោងតាមអ្នកទទួលបន្ទុកពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ នឹងប្រារព្ធនៅទីក្រុងសៀងហៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា។ ពិព័រណ៍នាំចូលចិនអន្តរជាតិនេះនឹងស្វាគមន៍ភ្ញៀវមកពីប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន ១៥៤ ហើយទាក់ទាញសហគ្រាសតាំងពិព័រណ៍ជាង ៣៤០០ និងអ្នកទស្សនាជាង ៣៩,៤ ម៉ឺននាក់បានចុះឈ្មោះដើម្បីចូលរួមក្នុងពិព័រណ៍។ ក្នុងនោះ មានប្រទេសចំនួន ៥ រួមមានប្រទេសហុងឌូរ៉ាស កាហ្សាក់ស្ថាន ស៊ែប៊ី អាហ្រ្វិកខាងត្បូង និងវៀតណាម នឹងធ្វើជាប្រទេសភ្ញៀវកិត្តិយសសំខាន់នៅពិព័រណ៍នេះ។
តំបន់តាំងពិព័រណ៍របស់សហគ្រាសមានទំហំប្រមាណ ៣៦,៧ ម៉ឺនម៉ែត្រការ៉េ ហើយចំនួនក្រុមហ៊ុនឈានមុនទាំង ៥០០ លើពិភពលោក និងក្រុមហ៊ុនជាក្បាលម៉ាស៊ីនចំនួន ២៨៩ សុទ្ធតែច្រើនជាងពិព័រណ៍លើកមុន។
តំបន់តាំងពិព័រណ៍ពិសេសវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាត្រូវបានបង្កើតឡើងដើម្បីផ្តោតលើការអភិវឌ្ឍដែលមានគុណភាពខ្ពស់ និងជីវិតដែលមានគុណភាពខ្ពស់ ថាមពលកាបូនទាប បញ្ញាសិប្បនិមិត្ត(AI)និងតំបន់តាំងពិព័រណ៍មានប្រធានបទការប្រើប្រាស់របៀបរស់នៅ កើនឡើង ៣០%ផលិតផលថ្មី បច្ចេកវិទ្យាថ្មី និងសេវាកម្មថ្មីៗជាង ៤០០ នឹងត្រូវបានបង្ហាញរួមគ្នា។
គួរបញ្ជាក់ថា ពិព័រណ៍នាំចូលចិនអន្តរជាតិទាំងប្រាំដំបូងបានបង្ហាញពីផលិតផលថ្មី បច្ចេកវិទ្យាថ្មី និងសេវាកម្មថ្មីចំនួនជាង ២០០០ ទំហំប្រតិបត្តិការដែលមានបំណងកើនឡើងគឺជិត ៣៥០ ពាន់លានដុល្លារអាមេរិក។ ពិព័រណ៍នាំចូលចិនអន្តរជាតិនឹងបន្តបញ្ចេញភាគលាភនៃការបើកចំហ បង្ហាញនិន្នាការនៃការអភិវឌ្ឍឧស្សាហកម្មសកល និងសមិទ្ធិផលទំនើបឈានមុន ជំរុញឧស្សាហកម្មឱ្យប្រសើរឡើង និងកែលម្អគុណភាពការប្រើប្រាស់។ ហើយផ្តល់ស្តង់ដោយឥតគិតថ្លៃ និងមធ្យោបាយផ្សេងទៀត ដើម្បីគាំទ្រសហគ្រាសមកពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងការចូលរួមក្នុងការតាំងពិព័រណ៍៕
អ្នកបកប្រែ ៖Shen Yan