ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិចិន៖រដ្ឋាភិបាលចិននឹងបន្តផ្តល់ជំនួយ មនុស្សធម៌បន្ទាន់ដល់តំបន់ហ្កាហ្សាប៉ាឡេស្ទីន​

2023-10-27 16:54:26
ប្រភព:CRI

លោក Xu Wei អ្នកនាំពាក្យទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តជាតិចិនបានថ្លែងថ ាភាគីចិនសូមសម្តែងការឈឺចាប់យ៉ាងខ្លាំងចំពោះការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលបានបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស និងស្ថានការណ៍មនុស្សធម៌កាន់តែអាប់អួរទៅៗ។ ដើម្បីជួយបន្ធូរបន្ថយបញ្ហាមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា រដ្ឋាភិបាលចិនបានឆ្លងតាមអាជ្ញាធរជាតិប៉ាឡេស្ទីននិងអង្គការជួយសង្រ្គោះជនភៀសខ្លួននិងវិស្វកម្មជិតតំបន់ភាគខាងកើតប៉ាឡេស្ទីននៃអង្គការសហប្រជាជាតិ ផ្តល់ជំនួយឧបត្ថម្ភជាទឹកប្រាក់ ១ លានដុល្លារអាមេរិករួចទៅហើយ និងបានបន្ថែមជំនួយឧបត្ថម្ភជាសម្ភារៈមនុស្សធម៌បន្ទាន់មានតម្លៃ ១៥ លានយាន់ប្រាក់ចិន ក្នុងនោះរួមមានគ្រឿងបរិភោគនិងថ្នាំសង្កូវជាដើម ដើម្បីជួយដល់ប្រជាជនហ្កាហ្សាដែលកំពុងរងគ្រោះពីការប៉ះទង្គិចគ្នា៕

ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិចិន៖រដ្ឋាភិបាលចិននឹងបន្តផ្តល់ជំនួយ មនុស្សធម៌បន្ទាន់ដល់តំបន់ហ្កាហ្សាប៉ាឡេស្ទីន​