ទំនើបកម្មនៃពិភពលោកគឺការដែលបណ្តាប្រទេសកំពុងអភិវឌ្ឍរីកចម្រើនរុងរឿងរួមគ្នា
ទំនើបកម្មនៃពិភពលោកគឺជាការដែលបណ្តាប្រទេសកំពុងអភិវឌ្ឍរីកចម្រើនរុងរឿងរួមគ្នា។ រយៈពេល១០ឆ្នាំកន្លងទៅ ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" បានជួយមនុស្សកន្លែងកាន់តែច្រើនលើពិភពលោកបានសាងសង់ នូវសាលារៀនថ្មីនិងមន្ទីរពេទ្យថ្មី ទទួលបានសេវាអ៊ីនធើណេត ប្រើប្រាស់អគ្គិសនីដ៏សុវត្ថិភាព និងមធ្យោបាយធ្វើដំណើរដ៏ទំនើប។
នៅទ្វីបអាស៊ី ត្រើយទាំងសង្ខាងនៃច្រកសមុទ្រម៉ាឡាកាចាប់ផ្តើមសាងសង់រោងចក្រផលិតដែកថែប ផ្លូវដែករវាងចិននិងឡាវ ផ្លូវដែករវាងចិននិងថៃបានធ្វើឱ្យការផ្លាស់ប្តូរនៃមនុស្សនិងការធ្វើពាណិជ្ជកម្មកាន់តែងាយស្រួល។ នៅទ្វីបអាហ្វ្រិក វាលស្មៅ Masai Mara មានខ្សែបំពង់ផ្គត់ផ្គង់ទឹក។ នៅទ្វីបអាមេរិកខាងត្បូង ទីក្រុងបូហ្គោតារដ្ឋធានីប្រទេសកូឡុំប៊ីបានបើកដំណើរការរថភ្លើងក្រោមដី ក្នុងប្រទេសឈីលីការដឹកជញ្ជូនផ្លែcherry តាមផ្លូវថ្នល់មានភាពមមារញឹកណាស់។ ក្នុងទ្វីបអឺរ៉ុប "ច្រកឆាប់រហ័សដឹកស្បៀងអាហារ" បានឆ្លងកាត់ទន្លេដានូបេ។ នៅទ្វីបអូសេអានី ការដាំស្មៅJun Cao បានជួយប្រជាជនប៉ាពួញូហ្គីណេចំនួនរាប់ម៉ឺននាក់ចេញផុតពីភាពក្រីក្រ។ល។
ទំនើបកម្មនៃពិភពលោកគួរតែជាការដែលពួតដៃគ្នា ដើម្បីកសាងអនាគតល្អបវរដ៏ប្រកបដោយសន្ដិភាព ការអភិវឌ្ឍ សហប្រតិបត្តិការនិងឈ្នះ-ឈ្នះសម្រាប់មនុស្សជំនាន់ក្រោយ។ ដូចការគូសបញ្ជាក់របស់លោកXiJinping ប្រធានរដ្ឋចិន ដែលថា៖ «រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គឺចង់ស្វែងរកនូវការអភិវឌ្ឍ គោលបំណងឈ្នះ-ឈ្នះ និងដើម្បីបង្ហាញពីក្តីសង្ឃឹម»៕