ពិធីចេញដំណើររបស់អវកាសយានិកដែលត្រូវបំពេញបេសកកម្មហោះហើរនៃយានអវកាស Shenzhou-១៧ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan

2023-10-27 16:58:59
ប្រភព:CRI

នៅព្រឹកថ្ងៃទី ២៦ ខែតុលា ពិធីចេញដំណើររបស់អវកាសយានិកដែលត្រូវបំពេញបេសកកម្មហោះហើរនៃយានអវកាស Shenzhou-១៧ បានធ្វើឡើងនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ។ អវកាសយានិកទាំងបីរូបគឺលោក Tang Hongbo, លោកTang Shengjie, និងលោក Jiang Xinlin បានទទួលបញ្ជាចេញដំណើរ។

នាពេលបច្ចុប្បន្ននេះ ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-១៦ បានចូលធ្វើការនៅស្ថានីយអវកាសអស់រយៈពេលជិត៥ខែហើយ ពួកគាត់កំពុងត្រៀមស្វាគមន៍វត្តមានរបស់ក្រុមអវកាសយានិក Shenzhou -១៧៕

ពិធីចេញដំណើររបស់អវកាសយានិកដែលត្រូវបំពេញបេសកកម្មហោះហើរនៃយានអវកាស Shenzhou-១៧ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan