តំណាងចិនអំពាវនាវឱ្យបង្កបរិយាកាសសន្តិភាពនិងស្ងប់សុខសម្រាប់ការអភិវឌ្ឍរបស់ស្ត្រី

2023-10-27 16:59:44
ប្រភព:CRI

លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាដេញដោលបើកចំហនៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាស្រ្តី សន្តិភាពនិងសន្តិសុខនៅថ្ងៃទី២៥ខែតុលាថា ប្រទេសចិនសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនភាពបន្ទាន់ក្នុងការជំរុញការដោះស្រាយបញ្ហាក្តៅក្នុងជម្លោះតាមវិធីនយោបាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាឱ្យស្ត្រីអាចចៀសផុតពីអំពើហិង្សា បង្កើនអារម្មណ៍សុវត្ថិភាពរបស់ស្ត្រី និងបង្កបរិយាកាសសន្តិភាពនិងស្ងប់សុខសម្រាប់ការអភិវឌ្ឍរបស់ស្ត្រី៕

តំណាងចិនអំពាវនាវឱ្យបង្កបរិយាកាសសន្តិភាពនិងស្ងប់សុខសម្រាប់ការអភិវឌ្ឍរបស់ស្ត្រី