ចំណូលថវិកាសាធារណៈទូទៅរបស់ជាតិចិនបានកើនឡើង ៨,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ក្នុងរយៈពេលបីត្រីមាសដំបូង

2023-10-30 21:58:13
ប្រភព:កាសែតប្រជាជនដេលី

ក្រសួងហិរញ្ញវត្ថុនៃប្រទេសចិនបានប្រកាសពីចំណូលសារពើពន្ធ និងការចំណាយក្នុងត្រីមាសដំបូង ៖ បូកសរុបពីខែមករា ដល់ខែកញ្ញា ចំណូលថវិកាសាធារណៈទូទៅរបស់ចិនមានចំនួនជាង ១៦ ទ្រីលានយាន់ កើនឡើង ៨,៩%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងចំណោមនោះ ចំណូលពន្ធមានចំនួន ១៣,៩ ទ្រីលានយាន់ កើនឡើង ១១,៩%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ចំណូលមិនជាប់ពន្ធមានចំនួនជាង ២,៧ ទ្រីលានយាន់ ថយចុះ ៤,១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ បូកសរុបពីខែមករាដល់ ខែកញ្ញា ការចំណាយថវិកាសាធារណៈទូទៅរបស់ជាតិមានចំនួនជាង ១៩,៧ ទ្រីលានយាន់ កើនឡើង ៣,៩%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ហើយការចំណាយលើវិស័យសំខាន់ៗនៃជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានាយ៉ាងមានប្រសិទ្ធភាព៕

អ្នកសារព័ត៌មាន ៖ Qu Zhehan

អ្នកបកប្រែ ៖ Shen Yan

ចំណូលថវិកាសាធារណៈទូទៅរបស់ជាតិចិនបានកើនឡើង ៨,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ក្នុងរយៈពេលបីត្រីមាសដំបូង