ដោយសារតែគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ " ជីវិតរបស់ពួកគេកាន់តែល្អប្រសើរឡើង
ឆ្នាំនេះគឺជាខួប ១០ ឆ្នាំនៃលើកឡើងការរួមកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ បណ្តាញកិច្ចសហប្រតិបត្តិការ "ខ្សែក្រវាត់ និងផ្លូវ" បានពង្រីកពីទ្វីបអាស៊ី ទៅកាន់ទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន។ ប្រទេសជាង ១៥០ អង្គការអន្តរជាតិជាង ៣០ បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ "ខ្សែក្រវាត់ និងផ្លូវ"ជាមួយប្រទេសចិន។ ការកសាងរួមគ្នានៃ "ខ្សែក្រវាត់ និងផ្លូវ" បានវិវត្តន៍ពីគំនិតផ្តួចផ្តើមរបស់ចិន ទៅជាការអនុវត្តអន្តរជាតិ ពីចក្ខុវិស័យទៅការពិត។ វាសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ហើយបានក្លាយជាផលិតផលសាធារណៈអន្តរជាតិដ៏ពេញនិយម និងវេទិកាសហប្រតិបត្តិការអន្តរជាតិ។
ចាប់ពីឆ្នាំ២០១៧ដល់បច្ចុប្បន្ន អ្នកសារព័ត៌មានបានសម្ភាសន៍យុវជនជាង ៨០ នាក់ មកពីប្រទេស និងតំបន់ជាច្រើននៅលើពិភពលោក។ ដោយហេតុផលផ្សេងៗ ជីវភាពរបស់ពួកគេបានភ្ជាប់ជាមួយគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"។ ជីវិតរបស់ពួកគេកាន់តែប្រសើរ ដោយសារគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"។
គំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ធ្វើឱ្យខ្ញុំមានអារម្មណ៍រីករាយក្នុងការធ្វើឱ្យសុបិនរបស់ខ្ញុំក្លាយជាការពិត
—SvetlanaBabina(សាធារណរដ្ឋតាជីគីស្ថាន)
លោកស្រី Svetlana Babina មកពីប្រទេសតាជីគីស្ថានមានអាយុ ៣២ ឆ្នាំ។ លោកស្រីធ្លាប់ជាអ្នកការទូតទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានៅប្រទេសតាជីគីស្ថានឥឡូវនេះ លោកស្រីជានិស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ សិក្សាជំនាញវប្បធម៌អាស៊ីបូព៌ា។
នៅឆ្នាំ២០១៧ វេទិកាច្នៃប្រឌិត និងបេតិកភណ្ឌ "ខ្សែក្រវាត់មួយ និងផ្លូវ"សម្រាប់យុវជនលើកដំបូងត្រូវបានប្រារព្ធឡើង។ ក្នុងនាមជាតំណាងយុវជនរបស់ប្រទេសតាជីគីស្ថានលោកស្រី Svetlana Babinaបានមកចូលរួមសកម្មភាពនៅក្រុងឈួនចូវ ខេត្តហុកគៀន លោកស្រីបាននិយាយថា "នោះជាលើកទីមួយរបស់ខ្ញុំដែលមកប្រទេសចិន ហើយខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពស្រស់ស្អាត និងភាពរុងរឿងរបស់ចិន"។
៦ ឆ្នាំក្រោយមក លោកស្រី Svetlana Babina បានប្រែក្លាយពីយុវតីទៅជាម្តាយវ័យក្មេង។ នៅពេលនិយាយអំពីគំនិតផ្តួចផ្តើម"ខ្សែក្រវាត់ និងផ្លូវ" លោកស្រីបានប្រាប់អ្នកកាសែតដោយរំភើបថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់ និងផ្លូវ" បានបង្កើតអព្ភូតហេតុនៅក្នុងជីវិតរបស់ខ្ញុំ។
លោកស្រីបន្ថែមទៀតថា ខ្ញុំមិននឹកស្មានថាមិត្តភក្តិដែលខ្ញុំបានជួបក្នុងអំឡុងពេលចូលរួមក្នុងសកម្មភាព "ខ្សែក្រវាត់ និងផ្លូវ" បានជួយខ្ញុំឱ្យសម្រេចក្តីសុបិនរបស់ខ្ញុំ។ ឥឡូវនេះ លោកស្រីបានចាប់ផ្តើមដំណើរសិក្សាថ្នាក់បណ្ឌិតរបស់ខ្លួន ហើយកូនរបស់គាត់ក៏ធំឡើងនៅក្បែររបស់គាត់។ លោកស្រីបានបញ្ជាក់ថា គំនិតផ្តួចផ្តើម "ខ្សែក្រវាត់មួយ ផ្លូវមួយ"ធ្វើឱ្យខ្ញុំមានអារម្មណ៍រីករាយក្នុងការធ្វើឱ្យសុបិនរបស់ខ្ញុំក្លាយជាការពិត។ ជាងនេះទៅទៀត ខ្ញុំបានទទួលឱកាសថ្មីៗក្នុងជីវិតរបស់ខ្ញុំ ដោយបានស្គាល់គ្នា និងជួយគ្នាទៅវិញទៅមកជាមួយមិត្តភក្តិមកពីប្រទេសនានានៅលើពិភពលោក។
នៅពេលដែលប្រទេសនានាសាមគ្គីគ្នា រឿងល្អនឹងកើតឡើងភ្លាម
—Hassib Al Hassan Rizve Redoy(បង់ក្លាដែស)
លោក Hassib Al Hassan Rizve Redoy មកពីទីក្រុង Dhaka ប្រទេសបង់ក្លាដែស ហើយចូលធ្វើការក្នុងអង្គការអន្តរជាតិមួយ។ នៅឆ្នាំ២០១៨ លោកបានចូលរួមក្នុង វេទិកាច្នៃប្រឌិត និងបេតិកភណ្ឌ "ខ្សែក្រវាត់ និងផ្លូវ" សម្រាប់យុវជន ដែលធ្វើឡើងនៅទីក្រុងឆាំងសានិងណានជីងកាលពីប្រាំឆ្នាំមុន។
វេទិកាច្នៃប្រឌិត និងបេតិកភណ្ឌ "ខ្សែក្រវាត់ និងផ្លូវ" សម្រាប់យុវជនរៀបចំនៅក្នុងប្រទេសចិនបាននាំមកនូវការផ្លាស់ប្តូរដ៏ធំសម្រាប់ជីវិតរបស់លោក។ លោកយល់ឃើញថា ការចូលរួមក្នុងសកម្មភាពដែលទាក់ទងនឹងការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" នៅក្នុងប្រទេសចិនបានលើកកម្ពស់ការរីកចម្រើន និងបណ្តុះស្មារតីទទួលខុសត្រូវរបស់គាត់ចំពោះពិភពលោក។
លោកបានប្រាប់អ្នកកាសែតថា គាត់ពិតជាភ្ញាក់ផ្អើល និងទទួលបានការលើទឹកចិត្តដោយគំនិតផ្តួចផ្តើម"ខ្សែក្រវាត់ និងផ្លូវ"របស់ចិន។ គំនិតផ្តួចផ្តើមនេះបង្ហាញថា នៅពេលដែលប្រទេសនានាសាមគ្គីគ្នា រឿងល្អនឹងកើតឡើងភ្លាម។ វារំឭកយើងថានៅក្នុងពិភពលោកដ៏ធំទូលាយ និងចម្រុះនេះ យើងទាំងអស់គ្នាមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយតាមរយៈការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់ និងផ្លូវ"នេះ យើងអាចបង្កើតឡើងសហគមន៍រួមមួយកាន់តែប្រកបដោយភាពរស់រវើក និងភាពសាមគ្គីគ្នា។ វាមិនត្រឹមតែមានឥទ្ធិពលយូរអង្វែងសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលចំពោះមនុស្សជំនាន់ក្រោយផងដែរ៕
អ្នកយកព័ត៌មាន ៖ Yang Junfeng
អ្នកបកប្រែ ៖Shen Yan