ថ្ងៃឈប់សម្រាករយៈពេល ៨ ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥ ទេសចរណ៍យូណានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង

2023-10-30 22:08:42
ប្រភព:គេហទំព័រប្រជាជន

នៅថ្ងៃទី២៥ ខែតុលា ការិយាល័យទូទៅនៃក្រុមប្រឹក្សាកិច្ចការរដ្ឋសាធារណរដ្ឋប្រជាមានិតចិន បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសម្រាប់ថ្ងៃឈប់សម្រាកមួយចំនួនក្នុងឆ្នាំ២០២៤  នឹងមានថ្ងៃឈប់សម្រាកចំនួន ៨ ថ្ងៃជាប់ៗគ្នាក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ បន្ទាប់ពីការជូនដំណឹងនេះត្រូវបានចេញផ្សាយ នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកទេសចរណ៍បានចេញផ្សាយព័ត៌មានថា ក្នុងចំណោមគោលដៅទេសចរណ៍ក្នុងស្រុកដែលភ្ញៀវទេសចរយកចិត្តទុកដាក់បំផុត ព្រមទាំង មណ្ឌលស្វយ័តជនជាតិបៃ ដាលី និងមណ្ឌលស្វយ័តជនជាតិតៃស៊ីសាំងប៉ាន់ណា ក្នុងខេត្តយូណាន។ ហើយគោលដៅទេសចរណ៍ក្រៅប្រទេសកំពូលទាំងប្រាំគឺប្រទេសស្វីស បារាំង អេស្ប៉ាញ នូវែលសេឡង់ និងអូស្ត្រាលី  ហើយចំនួននៃការសាកសួរទិដ្ឋាការសម្រាប់ប្រទេសដែលត្រូវគ្នាបានកើនឡើងយ៉ាងខ្លាំង។

អ្នកសារព័ត៌មាន ៖ Li Sifan

អ្នកបកប្រែ ៖ Shen Yan

ថ្ងៃឈប់សម្រាករយៈពេល ៨ ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥ ទេសចរណ៍យូណានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង