ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុនៅក្រៅប្រទេសរបស់ប្រទេសចិនបានកើនឡើង ១៨,៧% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ក្នុងបីត្រីមាសដំបូង

2023-10-30 22:10:21
ប្រភព:គេហទំព័រសេដ្ឋកិច្ចចិន

ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ការវិនិយោគនៅក្រៅប្រទេសរបស់ចិនបានបន្តកើនឡើង ដោយការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុនៅក្រៅប្រទេសបានឈានដល់ ៦៣៧,១៤ ពាន់លានយាន់ កើនឡើង ១៨,៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្នុងចំណោមនោះ ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុរបស់សហគ្រាសចិននៅក្នុងបណ្តាប្រទេស "ខ្សែក្រវាត់ និងផ្លូវ" មានចំនួន ១៦៤,៧១ ពាន់លានយាន់ កើនឡើង ២៧,៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

លោក ឆិន ជានវ៉ី សាស្ត្រាចារ្យនៅវិទ្យាស្ថានជាតិបើកចំហនៃសកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចប្រទេសចិន បាននិយាយថា ក្នុងរយៈពេលបីត្រីមាសដំបូងឆ្នាំនេះ ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុរបស់ចិននៅក្នុងបណ្តាប្រទេសដែលសហការសាងសង់ដោយ "ខ្សែក្រវាត់ និងផ្លូវ" បានរក្សាកំណើន​យ៉ាង​ឆាប់​រហ័ស ហើយ​ប្រទេស​ដែល​សហការ​សាងសង់ ​ "ខ្សែក្រវាត់ និង​ផ្លូវ" កំពុង​ក្លាយ​ជា​ចំណុចលូតលាស់សំខាន់​នៃ​ការ​វិនិយោគ​បរទេស​របស់​ប្រទេស​ចិន។

លោក សុង សៀងឈីង អនុប្រធានវិទ្យាស្ថានគ្រប់គ្រង និងស្រាវជ្រាវរដ្ឋាភិបាលនៃសាកលវិទ្យាល័យគរុកោសល្យប៉េកាំងនិងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្ម បាននិយាយថា ការវិនិយោគនៅក្រៅប្រទេសទាំងមូលរបស់ប្រទេសចិនបង្ហាញពីស្ថានភាពថ្មីដែលគម្រោងកំពុងរីកដុះដាលគ្រប់ទីកន្លែង អង្គភាពដំណើរការក្នុងវិធីជាច្រើន ទីផ្សារត្រូវបានចែករំលែកដោយភាគីជាច្រើន ហើយកិច្ចសហប្រតិបត្តិការមានអត្ថប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ នៅពេលអនាគត អាចបង្កើតឡើងយន្តការនៃការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយបណ្តាប្រទេសដែលសហការសាងសង់ "ខ្សែក្រវាត់ និងផ្លូវ" ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម "ខ្សែក្រវាត់មួយ" ឱ្យកាន់តែស៊ីជម្រៅ និងកាន់តែជាក់ស្តែង៕

អ្នកសារព័ត៌មាន ៖ Liu Meng

អ្នកបកប្រែ ៖ Shen Yan

ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុនៅក្រៅប្រទេសរបស់ប្រទេសចិនបានកើនឡើង ១៨,៧% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ក្នុងបីត្រីមាសដំបូង