បូលីវីប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល

2023-11-01 16:43:17
ប្រភព:CRI

នៅថ្ងៃទី ៣១ ខែតុលា តាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលបូលីវីបានប្រកាសថា ដោយគិតពិចារណាដល់"បទឧក្រិដ្ឋរបស់អ៊ីស្រាអែលដែលបានប្រព្រឹត្តិចំពោះប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា" ដូច្នេះបូលីវីសម្រេចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ។

លោក Freddy Mamani អនុរដ្ឋមន្ត្រីក្រសួងការបរទេសបូលីវីបានថ្លែងថា យើងនឹងធ្វើការប្រាស្រ័យទាក់ទងគ្នាជាផ្លូវការតាមរយៈមធ្យោបាយការទូតដែលបានបង្កើតឡើងជាមួយអ៊ីស្រាអែល ។

ក្រៅពីនេះ រដ្ឋាភិបាលបូលីវីក៏បានទាមទារឱ្យបញ្ឈប់ការវាយប្រហារចំពោះតំបន់ហ្កាហ្សា ក៏ដូចជាបញ្ឈប់ការរារាំងមិនឱ្យគ្រឿងឧបភោគបរិភោគ ទឹកស្អាតនិងរបស់របរប្រើប្រាស់ជាចាំបាច់សម្រាប់ជីវភាពរស់នៅផ្សេងទៀតចូលក្នុងតំបន់បិទខ្ទប់ទៀត ៕

បូលីវីប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល