ផ្លែទទឹមចិនទទួលបានការពេញនិយមនៅលើទីផ្សារវៀតណាមក្នុងតម្លៃសមរម្យ ២ យាន់ក្នុងមួយគីឡូ

2023-11-02 16:49:05
ប្រភព:កាសែតយូណានដេលី

ថ្មីៗនេះ ផ្លែទទឹមចិនទទួលការពេញនិយមនៅលើទីផ្សារវៀតណាមក្នុងតម្លៃសមរម្យ ២ យាន់ក្នុងមួយគីឡូ បានទាក់ទាញអតិថិជនក្នុងស្រុកយ៉ាងខ្លាំង។

ក្នុងរដូវប្រមូលផលប្រចាំឆ្នាំ ផ្លែទទឹមចិនតែងតែហូរចូលទីផ្សារវៀតណាមក្នុងតម្លៃថោកក្នុងតម្លៃគឺ ប្រហែល ១៥០០០ ទៅ ២០០០០ ដុងវៀតណាមក្នុងមួយគីឡូក្រាម។ ផ្លែទទឹមមានតម្លៃថោកពិសេសនៅឆ្នាំនេះ សូម្បីតែផ្លែទទឹមដែលវេចខ្ចប់យ៉ាងស្រស់ស្អាតមានតម្លៃត្រឹមតែ ២៥០០០ ដុងវៀតណាមក្នុងមួយគីឡូក្រាម (ប្រហែលប្រាក់ចិន៧,៥ យាន់) ដែលជាតម្លៃពាក់កណ្តាលបើប្រៀបនឹងឆ្នាំមុន។

សូមបញ្ជាក់ថា ដោយសារវៀតណាមមិនផលិតផ្លែទទឹមទើបត្រូវនាំចូល។ បរិមាណផ្លែទទឹមដែលនាំចូលពីប្រទេសថៃ ប៉េរូ និងកន្លែងផ្សេងទៀតមានតិចតួច ហើយតម្លៃក៏ថ្លៃដែរ ផ្លែទទឹមភាគច្រើនដែលលក់ក្នុងតម្លៃថោកបំផុតនៅលើទីផ្សារគឺផ្លែទទឹមចិន។ ឈ្មួញលក់ផ្លែឈើបាននិយាយថា ផ្លែទទឹមចិនមានតម្លៃកាន់តែថោក អ្នកទិញកាន់តែច្រើន ជាពិសេសក្នុងប៉ុន្មានថ្ងៃនេះ ផ្លែទទឹមស្ទើរតែជាផ្លែឈើដែលមានតម្លៃថោកបំផុតក្នុងរដូវកាលនេះ មានហាងភេសជ្ជៈជាច្រើនទិញក្នុងបរិមាណច្រើនដើម្បីធ្វើទឹកច្របាច់ស្រស់ៗ ហើយការលក់នៅតាមទីផ្សារក៏មានកើនឡើងទ្វេដង។

តាមរបាយការណ៍បានឱ្យដឹងថា មិនត្រឹមតែផ្លែទទឹមប៉ុណ្ណោះទេ ផ្លែឈើទាំងអស់ដែលនាំចូលពីចិនក្នុងទីផ្សារវៀតណាមនៅឆ្នាំនេះគឺថោកណាស់ ប៉ុន្តែកាលពីឆ្នាំមុន បើទោះជាផ្លែទទឹមថោកក៏មិនក្រោម ១ ម៉ឺនដុងរៀតណាមដែរ ។ ឆ្នាំនេះ ផ្លែទទឹមនៅក្នុងប្រទេសចិនលក់បានត្រឹមតែពីរបីពាន់ដុងវៀតណាមប៉ុណ្ណោះ ហើយការលក់បានកើនឡើងយ៉ាងខ្លាំង៕

អ្នកបកប្រែ៖ Li Zha

ផ្លែទទឹមចិនទទួលបានការពេញនិយមនៅលើទីផ្សារវៀតណាមក្នុងតម្លៃសមរម្យ ២ យាន់ក្នុងមួយគីឡូ