ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកផ្អាកការដំឡើងអត្រាការប្រាក់នៅក្នុងខែវិច្ឆិកា

2023-11-02 16:59:24
ប្រភព:CRI

ថ្ងៃទី១ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់   តាមកំណត់ហេតុកិច្ចប្រជុំស្តីពីគោលនយោបាយរូបិយវត្ថុថ្មីបំផុតរបស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបង្ហាញឱ្យឃើញថា  ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានសម្រេចចិត្តពន្យឺតល្បឿនដំឡើងអត្រាការប្រាក់នៅខែវិច្ឆិកាទៀត   ដោយរក្សាចន្លោះគោលដៅនៃអត្រាមូលនិធិសហព័ន្ធបម្រុងពី៥.២៥ភាគរយដល់៥.៥ភាគរយ។នេះជាលើកទីពីរហើយដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានប្រកាសពន្យឺតល្បឿនដំឡើងអត្រាការប្រាក់ម្តងទៀតបន្ទាប់ពីបានផ្អាកការដំឡើងអត្រាការប្រាក់នៅខែកញ្ញាឆ្នាំ២០២៣។

លោក Powell ប្រធានប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានលើកឡើងនៅថ្ងៃដដែលថា  អតិផរណានៅតែខ្ពស់ខ្លាំងជាងកម្រិតគោលដៅ ហើយបើសិនជាចង់កាត់បន្ថយអត្រាអតិផរណាឱ្យដល់២ភាគរយ  គឺត្រូវការពេលយូរទៀត៕

ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកផ្អាកការដំឡើងអត្រាការប្រាក់នៅក្នុងខែវិច្ឆិកា