៩ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបខាងសេវាកម្មនៃប្រទេសចិនបានកើនឡើង៧,៧%
2023-11-02 17:03:31
ប្រភព:CRI
ថ្ងៃទី១ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយទិន្នន័យបង្ហាញថា នៅ៩ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបខាងសេវាកម្មនៃប្រទេសចិនត្រូវជា៤,៨ទ្រីលានយាន់ប្រាក់ចិន បានកើនឡើងចំនួន៧,៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ដែលបន្តរក្សានិន្នាការកើនឡើង។
ទិន្នន័យបានបង្ហាញថា ៩ខែដើមឆ្នាំនេះ ទំហំនាំចេញខាងសេវាកម្មនៃប្រទេសចិនត្រូវជា១,៩៧ទ្រីលានយាន់ប្រាក់ចិន ដែលបានធ្លាក់ចុះ៨,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ហើយទំហំនាំចូលខាងសេវាកម្មនៃប្រទេសចិនត្រូវជា២,៨៤ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង២២,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។សេវាកម្មផ្នែកធ្វើដំណើរបានស្តារឡើងវិញជាបន្តបន្ទាប់៕