ប្រទេសចិនចូលកាន់មុខតំណែងជាប្រធានផ្លាស់វេនប្រចាំខែវិចិ្ឆកានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ប្រទេសចិនបានចូលកាន់មុខតំណែងជាប្រធានផ្លាស់វេនប្រចាំខែវិចិ្ឆកានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី១ខែវិចិ្ឆកានេះតទៅ ។ ថ្ងៃដដែល លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានធ្វើជាអធិបតីនៃកិច្ចប្រជុំពិគ្រោះពិភាក្សាផ្ទៃក្នុង ដោយបានអនុម័តលើផែនការការងារនៃក្រុមប្រឹក្សាសន្តិសុខប្រចាំខែវិចិ្ឆកានេះ ។
លោក Zhang Jun បានថ្លែងថា ស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលជាការងារដ៏សំខាន់បំផុតនៃរបៀបវារៈនៃក្រុមប្រឹក្សាសន្តិសុខក្នុងខែវិចិ្ឆកានេះ ។ ក្នុងនាមជាប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសន្តិសុខ ភាគីចិននឹងស្តាប់សំឡេងនៃសហគមន៍អន្តរជាតិ ធ្វើការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអនុវត្តដោយទាន់ពេលវេលានូវភារកិច្ចដែលមានទំនួលខុសត្រូវនិងប្រកបដោយអត្ថន័យ ។
តាមផែនការការងារឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខនឹងពិនិត្យពិភាក្សាអំពីបញ្ហាជាច្រើនដូចជាបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល បញ្ហាស៊ីរី យេម៉ែននិងបូស្នៀ ហឺសេហ្គោវីណាជាដើម ៕