ប្រទេសចិនបង្កើនការដាក់ចេញគោលនយោបាយវិជ្ជមានដើម្បីជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ

2023-11-06 15:57:02
ប្រភព:CRI

ចាប់ពីចូលឆ្នាំ២០២៣មក ការដំណើរការនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តងើបឡើងវិញនិងមានភាពប្រសើរឡើង។លោកLan Fo'anរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសចិនបានលើកឡើងថា គោលនយោបាយវិជ្ជមានដែលប្រទេសចិនបានអនុវត្តនៅឆ្នាំ២០២៣បានផ្តោតសំខាន់ទៅលើវិស័យសំខាន់ៗ ដូចជាតួអង្គអាជីវកម្ម ការពង្រីកតម្រូវការក្នុងស្រុក ការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធានារជីវភាពរស់នៅរបស់ប្រជាជនជាដើម ព្រមទាំងបង្កើនការគាំទ្រនិងលើកកម្ពស់ប្រសិទ្ធភាពនៃគោលនយោបាយ។

ឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តងើបឡើងវិញនិងមានភាពប្រសើរឡើង ដែលជំរុញនាំឱ្យចំណូលខាងហិរញ្ញវត្ថុបន្តរក្សាកំណើនដែលមានលក្ខណៈស្តារឡើងវិញ។ត្រីមាសទី១ដល់ត្រីមាសទី៣ឆ្នាំនេះ ប្រាក់ចំណូលខាងថវិកាសាធារណៈទូទៅនៅទូទាំងប្រទេសបានកើនឡើង8.9%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ប្រាក់ចំណូលខាងហិរញ្ញវត្ថុនៅតំបន់មូលដ្ឋានបន្តរក្សាកំណើនវិជ្ជមាន។ខណៈពេលដែលប្រាក់ចំណូលកំពុងកើនឡើង ការចំណាយហិរញ្ញវត្ថុក៏កំពុងត្រូវពន្លឿនផងដែរ។

ក្រៅពីនេះ ក្រសួងហិរញ្ញវត្ថុចិននឹងចាត់វិធានការជាច្រើន ដើម្បីជំរុញការពង្រីកការវិនិយោគប្រកបដោយមានប្រសិទ្ធភាព ព្រមទាំងជំរុញភាពរស់វើកនៃសេដ្ឋកិច្ច៕

ប្រទេសចិនបង្កើនការដាក់ចេញគោលនយោបាយវិជ្ជមានដើម្បីជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ