កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”ខ្សែក្រវាត់និងផ្លូវ”លើកទី១បានបើកធ្វើនៅប្រទេសចិន

2023-11-08 11:08:23
ប្រភព:CRI

ថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”ខ្សែក្រវាត់និងផ្លូវ”លើកទី១បានរៀបចំឡើងនៅទីក្រុងChongqingប្រទេសចិន។រដ្ឋមន្រ្តីនិងតំណាងនៃរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងនវានុវត្តន៍នៃបណ្តាប្រទេសតាម”ខ្សែក្រវាត់និងផ្លូវ”សារុប២៤រូប ដូចជាកម្ពុជា កាហ្សាក់ស្ថាន មីយ៉ាន់ម៉ានិងថៃជាដើមបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

លោក Yin Hejun រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនបានថ្លែងថា ភាគីចិននឹងបន្តធ្វើកិច្ចខិតខំជាមួយគ្រប់ភាគីដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យចំនួន៥កាន់តែស៊ីជម្រៅ៖ទី១គឺបន្តធ្វើកិច្ចខិតខំដើម្បីធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការអន្តររដ្ឋាភិបាលកាន់តែស៊ីជម្រៅ។ទី២គឺលើកកម្ពស់យ៉ាងខ្លាំងនូវទ្រង់ទ្រាយកិច្ចសហប្រតិបត្តិការខាងវិទ្យាសាស្រ្តនិងបច្ចេវិទ្យាត។ទី៣គឺពង្រីកដោយគ្រប់ជ្រុងជ្រោយនូវវិស័យសហប្រតិបត្តិការ។ទី៤គឺពន្លឿនការកសាងវេទិកាសហប្រតិបត្តិការកម្រិតខ្ពស់និងទី៥គឺរួមគ្នាធ្វើឱ្យអនុក្រឹតភាពនូវអភិបាលកិច្ចផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល៕

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”ខ្សែក្រវាត់និងផ្លូវ”លើកទី១បានបើកធ្វើនៅប្រទេសចិន