ក្រសួងពាណិជ្ជកម្មចិន៖ គណៈកម្មាធិការសហភាពអឺរ៉ុបជាប់សង្ស័យពីការល្មើស​នឹង​បទ​ប្បញ្ញត្តិរបស់ WTO ក្នុងការស៊ើបអង្កេតអំពីការប្រឆាំងនឹងឧបត្ថម្ភធនចំពោះរថយន្តដើរដោយថាមពលអគ្គិសនីរបស់ចិន

2023-11-17 11:54:28
ប្រភព:CRI

  តាមដំណឹងនៃវេបសាយក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្មចិនបានបើកធ្វើសន្និសីទកាសែតជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា ថ្មីៗកន្លងទៅនេះ ស្ថាប័នស៊ើបអង្កេតរបស់សហភាពអឺរ៉ុបបានប្រកាសលទ្ធផលយកសំណាកនៃការស៊ើបអង្កេតអំពីការប្រឆាំងនឹងឧបត្ថម្ភធនចំពោះរថយន្តដើរដោយថាមពលអគ្គិសនីរបស់ចិន។ មានការផ្សាយដំណឹងថាសហភាពអឺរ៉ុបបានកែប្រែទម្លាប់អនុវត្តរបស់ខ្លួនក្នុងដំណើរការយកសំណាក ដោយគ្រាន់តែជ្រើសរើសសហគ្រាសចិនចំនួនបី ដែលធ្វើឱ្យមជ្ឈដ្ឋានល់ដូររថយន្តអគ្គិសនីមានការមិនពេញចិត្ត។ តើភាគីចិនមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?

      លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ស្តង់ដារនៃការយកសំណាករបស់គណៈកម្មាធិការសហភាពអឺរ៉ុបគឺមិនសមស្របទៅនឹងការកំណត់ទេ ហើយដំណើរការយកសំណាកក៏គ្មានតម្លាភាពដែរ ហេតុនេះលទ្ធផលការយកសំណាកគឺអយុត្តធម៌ ការអនុវត្តបែបនេះបានជាប់ស្ស័យពីការល្មើសនឹងបទប្បញ្ញត្តិរបស់ WTO និងច្បាប់នៃសហភាពអឺរ៉ុបដែលជាការជ្រើសរើសដោយរើសអើងចំពោះសហគ្រាសផលិតរថយន្តអគ្គិសនីចិន វានឹងមួលបង្កាច់យ៉ាងធ្ងន់ធ្ងរចំពោះលទ្ធផលនៃការស៊ើបអង្កេត៕

ក្រសួងពាណិជ្ជកម្មចិន៖ គណៈកម្មាធិការសហភាពអឺរ៉ុបជាប់សង្ស័យពីការល្មើស​នឹង​បទ​ប្បញ្ញត្តិរបស់ WTO ក្នុងការស៊ើបអង្កេតអំពីការប្រឆាំងនឹងឧបត្ថម្ភធនចំពោះរថយន្តដើរដោយថាមពលអគ្គិសនីរបស់ចិន