“វេទិកាការអភិវឌ្ឍសកល” លើកទី១បើកធ្វើនៅក្រុងប៉េកាំង

2023-11-20 12:19:38
ប្រភព:CRI

ថ្ងៃទី១៨ខែវិច្ឆិកា ភ្ញៀវកិត្តិយសជាង៤០០នាក់មកពីប្រទេសជាង៣០លើទូទាំងពិភពលោកបានជួបជុំគ្នានៅក្រុងប៉េកាំង ដើម្បីចូលរួម“វេទិកាការអភិវឌ្ឍសកល ខណ្ឌTongzhou” លើកទី១ដែលមានរយៈពេលពីរថ្ងៃ ក្នុងន័យប្រមូលផ្តុំប្រាជ្ញានិងកម្លាំងសម្រាប់ជំរុញការអភិវឌ្ឍសកល ការធានាសន្តិសុខសកលនិងជំរុញអរិយធម៌សកល ។

លោក Yin Yong អភិបាលក្រុងប៉េកាំងបានថ្លែងក្នុងពិធីបើកសម្ពោធកាលពីថ្ងៃទី១៨ខែវិច្ឆិកាថា វេទិកាលើកនេះធ្វើជាវេទិកាផ្លាស់ប្តូរនៃធនាគារគំនិតជាន់ខ្ពស់អន្តរជាតិដែលបង្កើតឡើងដោយឆ្លើយតបគំនិតផ្តួចផ្តើមសកលធំទាំង៣ បានធ្វើការផ្លាស់ប្តូរនិងសិក្ខាកម្មយ៉ាងស៊ីជម្រៅស្តីពីប្រធានបទ “រួមគ្នាជំរុញការអភិវឌ្ឍសកល បង្កើតអនាគតរួម” ហើយបានប្រមូលផ្តុំគំនិតឯកភាពរួមនៃការអភិវឌ្ឍរបស់បណ្តាភាគី មុខជានឹងរួមចំណែកដ៏វិជ្ជមានចំពោះការអភិវឌ្ឍនិងវឌ្ឍនភាពរួមរបស់ពិភពលោកនិងការកសាងសហគមន៍រួមវាសនាមនុស្សជាតិជាមិនខាន។

វេទិកាបានប្រកាសរបាយការណ៍ក្រោមប្រធានបទ «យកការអភិវឌ្ឍជាមធ្យោបាយដោះស្រាយ ចាត់ទុកពិភពលោកជាវេទិកាអភិវឌ្ឍន៍» ។របាយការណ៍បានសម្គាល់ថា ដរាបណាប្រទេសនានាសុទ្ធតែផ្តោតសំខាន់ទៅលើការអភិវឌ្ឍ និងស្វែងរកការអភិវឌ្ឍដោយចិត្តតែមួយ គឺអាចរកឃើញផែនការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងមានវិបុលភាពជាទូទៅបាន៕

“វេទិកាការអភិវឌ្ឍសកល” លើកទី១បើកធ្វើនៅក្រុងប៉េកាំង