១០ ខែដើមឆ្នាំ២០២៣ សហគ្រាសទុនបរទេសដែលបង្កើតថ្មីនៅចិនមានចំនួន ៤១៩៤៧ កើនឡើង៣២,១%បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន

2023-11-20 12:23:22
ប្រភព:CRI

ក្រសួងពាណិជ្ជកម្មចិនបានប្រកាសទិន្នន័យកាលពីថ្ងៃទី១៧ខែវិច្ឆិកាបង្ហាញថា  ១០ ខែដើមឆ្នាំ ២០២៣ ប្រទេសចិនបានបង្កើតថ្មីនូវសហគ្រាសទុនបរទេសចំនួន ៤១៩៤៧ កើនឡើង ៣២,១% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន,ប្រើប្រាស់ជាក់ស្តែងទុនបរទេសចំនួន ៩៨៧,០៩ ពាន់លានយាន់ប្រាក់ចិន ធ្លាក់ចុះ ៩,៤% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។

បើមើលពីឧស្សាហកម្ម ឧស្សាហកម្មផលិតបានប្រើប្រាស់ជាក់ស្តែងទុនបរទេសចំនួន ២៨៣,៤៤ ពាន់លានយាន់ប្រាក់ចិន កើនឡើង ១,៩% ក្នុងនោះការប្រើប្រាស់ជាក់ស្តែងទុបរទេសនៃឧស្សាហកម្មផលិតដោយបច្ចេកវិទ្យាខ្ពស់បានកើនឡើង ៩,៥%។ ឧស្សាហកម្មផលិតបិរក្ខាឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ធម្មតា និងឧស្សាហកម្មផលិតអេឡិចត្រូនិកនិងបរិក្ខាទូរគមនាគមន៍បានកើនឡើង ៣៤,៦% និង ១៤,៨% ដោយឡែកពីគ្នា។ មុខរបរសេវាកម្មបានប្រើប្រាស់ជាក់ស្តែង ទុនបរទេសចំនួន ៦៧២,១ ពាន់លានយាន់ប្រាក់ចិន ធ្លាក់ចុះ ១៥,៩%។  ការប្រើប្រាស់ជាក់ស្តែងទុនបរទេសនៃវិស័យសំណង់ វិស័យស្រាវជ្រាវនិងសេវាគូបង្ល់បានកើនឡើង ៣០% និង១៥,៩%ដោយឡែកពីគ្នា។

បើមើលពីប្រភពបណ្តាក់ទុន ការវិនិយោគជាក់ស្តែងចំពោះចិនរបស់កាណាដា អង់គ្លេស បារាំង ស្វ៊ីសនិងហូឡង់បានកើនឡើង ១១០,៣% ៩៤,៦% ៩០,០% ៦៦,១% និង ៣៣,០% ដោយឡែកពីក្នា(បូករួមទាំងទិន្នន័យវិនិយោគតាមរយៈកំពង់ផែសេរី)៕

១០ ខែដើមឆ្នាំ២០២៣ សហគ្រាសទុនបរទេសដែលបង្កើតថ្មីនៅចិនមានចំនួន ៤១៩៤៧ កើនឡើង៣២,១%បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន