រយៈពេលហោះហើរពីក្រុងគុនមីង ខេត្តយូណាន ទៅខេត្តសៀមរាបបានត្រូវបានកាត់បន្ថយមកត្រឹម ២,៥ ម៉ោង

2023-11-20 16:43:26
ប្រភព:កាសែតយូណានដេលី

នៅថ្ងៃទី១២ ខែវិច្ឆិកា ខណៈដែលជើងហោះហើរលេខ MU753នៃក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ចេញពីទីក្រុងគុនមីង បានចុះចតយ៉ាងជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរក្នុងប្រទេសកម្ពុជា ជើងហោះហើរតាមពេលកំណត់ដំបូងពីក្រុងគុនមីង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលជោគជ័យ។

ជើងហោះហើរតាមពេលកំណត់ពីក្រុងគុនមីង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដោយមានជើងហោះហើរមួយជើងរៀងរាល់ថ្ងៃពុធ និងថ្ងៃអាទិត្យ ហើយក្រោយមកនឹងកើនឡើងជាបន្តបន្ទាប់ទៅមួយជើងក្នុងមួយថ្ងៃដោយផ្អែកលើការងើបឡើងវិញនៃទីផ្សារទេសចរណ៍ក្រៅប្រទេសចិន។ គ្រោងនឹងចេញដំណើរពីទីក្រុងគុនមីងនៅម៉ោង ១៣ និង ៣០នាទី និងចុះចតនៅខេត្តសៀមរាបនៅម៉ោង ១៥ ហើយជើងហោះហើរត្រឡប់ទៅវិញនឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ១៦ និងមកដល់ក្រុងគុនមីងនៅម៉ោង ១៨ និង ៥៥នាទី។ ពេលវេលាខុសគ្នារវាងប្រទេសចិន និង កម្ពុជាគឺ ១ ម៉ោង។ បន្ទាប់ពីការដាក់ឱ្យដំណើរការជើងហោះហើរនេះ ពេលវេលាហោះហើរតែមួយជើងរវាងទីក្រុងគុនមីង និងខេត្តសៀមរាប ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងពីជាង ៨ ម៉ោង ដែលត្រូវផ្លាស់ប្តូរនៅទីក្រុងបាងកក ប្រទេសថៃ មកត្រឹមតែ ២,៥ ម៉ោង៕

អ្នកបកប្រែ៖ លីហ្សា

រយៈពេលហោះហើរពីក្រុងគុនមីង ខេត្តយូណាន ទៅខេត្តសៀមរាបបានត្រូវបានកាត់បន្ថយមកត្រឹម ២,៥ ម៉ោង