ពិធីអបអរការដាក់ឱ្យដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានធ្វើឡើងនៅប្រទេសកម្ពុជា

2023-11-20 17:26:19
ប្រភព:កាសែតយូណានដេលី

នៅថ្ងៃទី១៦ ខែវិច្ឆិកា ពិធីអបអរការដាក់ឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានធ្វើឡើងនៅប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម វ៉ាង យូប៉ូ អភិបាលខេត្តយូណាន ត្រូវបានអញ្ជើញមានវត្តមានក្នុងពិធីនេះ ហើយបានថ្លែងសុន្ទរកថា ក្នុងនោះ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏ត្រូវបានអញ្ជើញចូលរួមក្នុងពិធីនេះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី គឺបានបង្ហាញពីចំណងទំនាក់ទំនងដែកថែបដ៏លេចធ្លោររវាងប្រទេសកម្ពុជា និងប្រទេសចិន។កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។ ឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រវាងប្រទេសកម្ពុជា និងប្រទេសចិន សូមស្វាគមន៍ភ្ញៀវទេសចរចិនកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា៕

អ្នកសារព័ត៌មាន៖ Zhang Yin Yue Xiaoqiong

អ្នកបកប្រែ៖ លីហ្សា

ពិធីអបអរការដាក់ឱ្យដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានធ្វើឡើងនៅប្រទេសកម្ពុជា