សហគ្រាសចិននាំយកសមិទ្ធផលនៃការច្នៃប្រឌិតថ្មីជាច្រើនទៅដាក់បង្ហាញក្នុងពិព័រណ៍ព័ត៌មានវិទ្យាឈូងសមុទ្រ៖ការបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការទើបអាចមានអនាគតឈ្នះ-ឈ្នះ

2023-11-20 17:47:27
ប្រភព:CRI

ពេលថ្មីៗកន្លងទៅនេះ ពិព័រណ៍ព័ត៌មានវិទ្យាឈូងសមុទ្រលើកទី៤៣បានបិទបញ្ចប់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ។ ក្នុងពិព័រណ៍ដែលមានរយៈពេល៥ថ្ងៃលើកនេះ សហគ្រាសចូលរួមពិព័រណ៍ជាង៦ពាន់សហគ្រាសដែលមកពីប្រទេសនិងតំបន់ជាង១៨០បានតាំងបង្ហាញសមិទ្ធផលខាងការច្នៃប្រឌិតថ្មីក្នុងវិស័យភាពវៃឆ្លាតសិប្បនិម្មិត បច្ចេកវិទ្យា Cloud  Blockchain និងការគណនា Quantum ជាដើម ។ សហគ្រាសចិនជាច្រើនបានតាំងបង្ហាញជាបណ្តុំនូវផលិតផលនិងសេវាកម្មខាងការច្នៃប្រឌិតថ្មីក្នុងវិស័យព័ត៌មានវិទ្យា ដោយទទួលបានការយកចិត្តទុកដាក់ជាទូទៅ ។

លោក Omar Sultan Al Olama រដ្ឋមន្ត្រីក្រសួងកិច្ចការភាពវៃឆ្លាតសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថលនិងកម្មវិធីប្រើប្រាស់សម្រាប់ធ្វើការងារពីចម្ងាយរបស់អេមីរ៉ាតអារ៉ាប់រួមបានថ្លែងថា ពិភពលោកកំពុងឈានចូលយុគសម័យច្នៃប្រឌិតថ្មី មានតែបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការទើបអាចមានអនាគតឈ្នះ-ឈ្នះ ៕

សហគ្រាសចិននាំយកសមិទ្ធផលនៃការច្នៃប្រឌិតថ្មីជាច្រើនទៅដាក់បង្ហាញក្នុងពិព័រណ៍ព័ត៌មានវិទ្យាឈូងសមុទ្រ៖ការបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការទើបអាចមានអនាគតឈ្នះ-ឈ្នះ