ធនាគារកណ្តាលនៃប្រទេសចិននិងអារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្តូររូបិយប័ណ្ណទៅវិញទៅមក

2023-11-21 14:53:44
ប្រភព:CRI

ថ្ងៃទី២០ខែវិច្ឆិកា  អ្នកយកព័ត៌មានបានដំណឹងពីធនាគារប្រជាជនចិនថា  ពេលថ្មីៗនេះ ធនាគារប្រជាជនចិននិងធនាគារកណ្តាលអារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្តូររូបិយប័ណ្ណទៅវិញទៅមក។ ទំហំប្តូរត្រូវជា៥ម៉ឺនលានយាន់ប្រាក់ចិន ប្តូរជាមួយ២ម៉ឺន៦ពាន់លានប្រាក់រីយ៉ាលអារ៉ាប៊ីសាអូឌីត។ កិច្ចព្រមព្រៀងនេះគឺមានសុពលភាពរយៈពេលបីឆ្នាំ ហើយអាចពន្យារពេលដោយបន្ថែមបើមានការឯកភាពគ្នារវាងភាគីទាំងពីរ។

ធនាគារប្រជាជនចិនបានបញ្ជាក់ថា   ការដែលប្រទេសចិននិងអារ៉ាប៊ីសាអូឌីតបង្កើតយន្តការប្តូររូបិយប័ណ្ណទៅវិញទៅមក  នឹងមានអំណោយផលដល់ការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ   ពង្រីកការប្រើប្រាស់រូបិយប័ណ្ណជាតិរវាងប្រទេសចិននិងអារ៉ាប៊ីសាអូឌីត  ព្រមនិងជំរុញភាពងាយស្រួលខាងពាណិជ្ជកម្មនិងការវិនិយោគរវាងភាគីទាំងពីរ៕

ធនាគារកណ្តាលនៃប្រទេសចិននិងអារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្តូររូបិយប័ណ្ណទៅវិញទៅមក