នៅបីត្រីមាសដើមឆ្នាំនេះ សេដ្ឋកិច្ចសមុទ្ររបស់ចិនបន្តងាកទៅរកភាពល្អប្រសើរឡើងវិញ

2023-11-21 14:59:12
ប្រភព:CRI

តាមដំណឹងនៃក្រសួងធនធានធម្មជាតិចិនឱ្យដឹងថា នៅបីត្រីមាសដើមឆ្នាំនេះ សេដ្ឋកិច្ចសមុទ្រទូទាំងប្រទេសចិនបានបន្តងាកទៅរកភាពល្អប្រសើរឡើងវិញ ។ តាមការគណនាជាជំហានដំបូង តម្លៃផលិតកម្មសរុបខាងមុខរបរសមុទ្រនៅបីត្រីមាសដើមឆ្នាំនេះ ត្រូវជា៧,២ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ។

នៅបីត្រីមាសដើមឆ្នាំនេះ ឧស្សាហកម្មងើបឡើងថ្មីខាងមុខរបរសមុទ្រមាននិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ឧស្សាហកម្មប្រពៃណីខាងមុខរបរសមុទ្របានអភិវឌ្ឍយ៉ាងល្អប្រសើរនិងមានភាពនឹងនរ សភាពការណ៍ធ្វើអាជីវកម្មនៃសហគ្រាសពាក់ព័ន្ធនឹងសមុទ្រទទួលបានការកែលម្អជាទូទៅ ហើយពាណិជ្ជកម្មអន្តរជាតិខាងមុខរបរសមុទ្រក៏បានរីកចម្រើនយ៉ាងនឹងនរផងដែរ ៕

នៅបីត្រីមាសដើមឆ្នាំនេះ សេដ្ឋកិច្ចសមុទ្ររបស់ចិនបន្តងាកទៅរកភាពល្អប្រសើរឡើងវិញ