រថភ្លើងដឹកទំនិញរហ័ស "ចិន-ឡាវ-ថៃ" ទីមួយបានដំណើរការក្នុងទិសដៅទាំងពីរ

2023-11-21 16:54:55
ប្រភព:គេហទំព័រព័ត៌មានចិន

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា រថភ្លើងដឹកទំនិញរហ័ស "ចិន-ឡាវ-ថៃ" ទីមួយបានចេញដំណើរពីកំពង់ផែផ្លូវដែកអន្តរជាតិឆឹងទូ ដែលមានទីតាំងនៅខណ្ឌឆីងប៉ៃជាំង ក្រុងឆឹងទូ ប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសថៃ ទន្នឹមនឹងនេះដែរ រថភ្លើងដឹកផលិតផលថៃគុណភាពខ្ពស់បានចេញដំណើរពីប្រទេសថៃ ឆ្ពោះទៅកាន់កំពង់ផែផ្លូវដែកអន្តរជាតិឆឹងទូផងដែរ ដែលបានបញ្ជាក់ពីភា​ពរលូនក្នុងទិសដៅទាំងពីរ សម្រាប់រថភ្លើងដឹកទំនិញរហ័សរវាងក្រុងឆឹងទូ និងប្រទេសថៃ។

រថភ្លើងពីក្រុងឆឹងទូ ទៅកាន់ប្រទេសថៃលើកនេះ បានដឹកទំនិញចំនួន ៣៥ ទូ បន្ទាប់ពីមកដល់ប្រទេសថៃ វានឹងដឹកជញ្ជូនទៅកាន់រោងចក្ររបស់អតិថិជន ដោយសម្រេចបាននូវការដឹកជញ្ជូនទំនិញ“ពីស្ថានីយដល់មាត់ទ្វារ” ។ លោកស្រី យី ស៊ីធីង នាយកផ្នែកពាណិជ្ជកម្មបរទេសនៃក្រុមហ៊ុន Sichuan Huimei Environmental Protection Packaging Products Co., Ltd., បាននិយាយថា ការដឹកជញ្ជូនដោយរថភ្លើងដឹកទំនិញរហ័ស "ចិន-ឡាវ-ថៃ" មិនត្រឹមតែកាត់បន្ថយពេលវេលាដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយថ្លៃដឹកជញ្ជូនបានច្រើនជាង ២០%។​

កាលពីមុន កសិផលរបស់ថៃ ជាធម្មតាបានទៅដល់ទីក្រុងសៀងហៃតាមកប៉ាល់ ហើយបន្ទាប់មកដឹកជញ្ជូនតាមរថភ្លើងទៅកាន់ទីក្រុងឆឹងទូ។ ដំណើរការនៃរថភ្លើងដឹកទំនិញរហ័ស "ចិន-ឡាវ-ថៃ" បានបង្កើតខ្សែសង្វាក់ដឹកជញ្ជូនពេញលេញល្អជាងមុន ហើយនឹងបន្តជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសតាមតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន។

អ្នកសារព័ត៌មាន៖ He Shaoqing, Zhang Lang, Chen Xuanbin

អ្នកបកប្រែ៖ Li Zha

រថភ្លើងដឹកទំនិញរហ័ស "ចិន-ឡាវ-ថៃ" ទីមួយបានដំណើរការក្នុងទិសដៅទាំងពីរ