បន្លែពិសេសរបស់ស្រុកហុយជឺ ខេត្តយូណាន បានបើកទីផ្សារក្រៅប្រទេស
ថ្មីៗនេះ ស្ពៃបូកគោតូចដែលដាំនៅស្រុកហុយជឺ ខេត្តយូណាន បានលក់នៅក្នុងទីផ្សារក្រៅប្រទេសចិនដោយជោគជ័យ។
លោក ហួន សឺយូន អ្នកគ្រប់គ្រងនៃក្រុមហ៊ុនដាំដុះ ជិនលី ខេត្តយូណាន បានប្រាប់អ្នកកាសែតថា ស្ពៃបូកគោតូចក្នុងរថយន្តនេះ នឹងត្រូវដឹកដល់ខណ្ឌឆឹងកុង ក្រុងគុនមីង ដើម្បីវេចខ្ចប់ក្នុងឃ្លាំងត្រជាក់ ហើយបន្ទាប់មកដឹកជញ្ជូនដោយផ្ទាល់ទៅកាន់ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងកន្លែងផ្សេងទៀតតាមរយៈការដឹកជញ្ជូនតាមខ្សែសង្វាក់ត្រជាក់។ ស្ពៃបូកគោតូចដែលដាំនៅស្រុកហុយជឺ បានទទួលស្គាល់យ៉ាងទូលំទូលាយនៅលើទីផ្សារអន្តរជាតិ ដោយផ្អែកលើគុណភាពល្អប្រសើរ និងរសជាតិពិសេស។
"ស្រុកហុយជឺមានរយៈកំពស់ខ្ពស់ និងសីតុណ្ហភាពខុសគ្នាខ្លាំងរវាងថ្ងៃ និងពេលយប់។ ដូច្នេះ ស្ពៃបូកគោតូចដែលដាំដុះនៅស្រុកហុយជឺអាចរក្សាភាពស្រស់បានយូរ និងមានរសជាតិឆ្ងាញ់។ តម្លៃលក់ដុំនៃស្ពៃបូកគោតូចជាធម្មតាត្រូវបានគណនាក្នុងមួយដើម។ ស្ពៃបូកគោតូចមួយដើមនៅទីនេះអាចលក់បានជាងមួយយាន់ ។ លោក ហួន សឺយូន និយាយថា ស្ពៃបូកគោតូចអាចដាំបីដងក្នុងមួយឆ្នាំ ប្រហែលអាចដាំស្ពៃបូកគោតូច ១ លានជាងដើមក្នុង ៦ ហិចតា។ ទន្ទឹមនឹងនោះ ឧស្សាហកម្មស្ពៃបូកគោតូចបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋនៅក្បែរនោះផងដែរ ដោយសារដំណើរការប្រមូលផលយ៉ាងងាយស្រួល មនុស្សចាស់ជរាក៏អាចមកធ្វើការនៅចំការដាំស្ពៃបូកគោតូចផងដែរ។
ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ស្ថាប័នកសិកម្ម និងសហគ្រាសនៅក្នុងស្រុកហុយជឺ ការផលិតស្ពៃបូកគោតូចមានស្តង់ដារល្អ និងមានទ្រង់ទ្រាយធំបន្តិចម្តងៗ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនដាំដុះ ជិនលី ខេត្តយូណានបានបង្កើតឡើងនូវទំនាក់ទំនងសហប្រតិបត្តិការរយៈពេលវែងជាមួយឈ្មួញបរទេសដើម្បីផ្តល់នូវកន្លែងនាំចេញសម្រាប់ស្ពៃបូកគោតូច។
អ្នកសារព័ត៌មាន៖ Zhang Wen
អ្នកឆ្លើយឆ្លងព័ត៌មាន៖ Dai Yuchun,Qin Benlin
អ្នកបកប្រែ៖ Li Zha