ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទីពីរនឹងបើកធ្វើនៅក្រុងហាងចូវប្រទេសចិននៅថ្ងៃទី២៣ ខែវិច្ឆិកា

2023-11-22 14:54:40
ប្រភព:CRI

ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទីពីរនឹងបើកធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិក្រុងហាងចូវប្រទេសចិនពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកនេះរៀបចំឡើងក្រោមប្រធានបទ “ពាណិជ្ជកម្មឌីជីថល តភ្ជាប់ពិភពលោកទាំងមូល” ។

ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកនេះនឹងមានសហគ្រាសពាណិជ្ជកម្មឌីជីថលសរុបជាង៨រយសហគ្រាសចូលរួម ក្នុងនោះបូករួមទាំងសហគ្រាសលំដាប់កំពូលទាំង៥០០លើពិភពលោកចំនួនជាង៥០សហគ្រាស និងសហគ្រាសលំដាប់កំពូលទាំង១០០លើវិស័យពាណិជ្ជកម្មឌីជីថលនៅទូទាំងពិភពលោកនិងប្រទេសចិនចំនួនជាង៥០សហគ្រាស នឹងបញ្ចេញឬតាំងបង្ហាញជាលើកដំបូងនូវសមិទ្ធផលជាង១០០ប្រភេទ ក្នុងន័យនាំមកនូវបច្ចេកទេសថ្មី ផលិតផលថ្មីនិងសេវាកម្មថ្មីលើវិស័យពាណិជ្ជកម្មឌីជីថលជូនទស្សនិកជនតាមអនឡាញនិងនៅកន្លែងផ្ទាល់ ៕

ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទីពីរនឹងបើកធ្វើនៅក្រុងហាងចូវប្រទេសចិននៅថ្ងៃទី២៣ ខែវិច្ឆិកា