ប្រទេសចិនអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តឡើងវិញនូវទស្សនទាននយោបាយស្តីពី"ដំណោះស្រាយរដ្ឋពីរ"

2023-11-23 19:45:12
ប្រភព:CRI

ថ្ងៃទី២២ខែវិច្ឆិកា  លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំបើកចំហនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល  ដោយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តឡើងវិញនូវទស្សនទាននយោបាយស្តីពី"ដំណោះស្រាយរដ្ឋពីរ"។

លោក Zhang Jun បានថ្លែងថា   ដំណោះស្រាយណាមួយដែលសំដៅចំពោះស្ថានការណ៍បច្ចុប្បន្ន  សុទ្ធតែមិនអាចផ្ទុយពី"ដំណោះស្រាយរដ្ឋពីរ"ឡើយ ហើយគួរតែមានអំណោយផលដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ការរៀបចំណាមួយដែលទាក់ទិននឹងអនាគតនិងជោគវាសនារបស់ប៉ាឡេស្ទីន  សុទ្ធតែចាំបាច់ត្រូវមានការឯកភាពពីប្រជាជនប៉ាឡេស្ទីន និងសម្រួលដល់កង្វល់សមហេតុផលរបស់ប្រទេសក្នុងតំបន់។ អង្គការសហប្រជាជាតិគួរតែបន្តដើរតួនាទីយ៉ាងសកម្មក្នុងការប្រមូលផ្តុំគំនិតឯកភាពអន្តរជាតិនិងជំរុញដំណើរការសន្តិភាព។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវនិងមានអត្ថប្រយោជន៍ចំពោះស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែល  ដើម្បីធានាថា អាចឆ្លងកាត់ការសាកល្បងពីប្រវត្តិសាស្ត្រនិងសតិសម្បជញ្ញៈ។

លោក Zhang Jun បានថ្លែងបន្តថា  សហគមន៍អន្តរជាតិគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញបទឈប់បាញ់គ្នានិងការបញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗ៕

ប្រទេសចិនអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តឡើងវិញនូវទស្សនទាននយោបាយស្តីពី"ដំណោះស្រាយរដ្ឋពីរ"