សកម្មភាពយាមល្បាតនិងអនុវត្តច្បាប់ចម្រុះតាមដងទន្លេមេគង្គរវាងចិន ឡាវ មីយ៉ាន់ម៉ានិងថៃលើកទី១៣៥បានចាប់ដំណើរការ
2023-11-23 19:49:22
ប្រភព:CRI
អ្នកសារព័ត៌មានបានដំណឹងពីការិយាល័យព័ត៌មាននៃមន្ទីរសន្តិសុខសាធារណៈនៃខេត្ត Yunnan ឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១ខែវិចិ្ឆកា ទន្ទឹមនឹងនាវាលេខ ៥៣១០២ និងនាវាលេខ ៥៣១០៧ របស់ភាគីចិនបរចេញពីកំពង់ផែ Guanlei នៃមណ្ឌលស្វយ័តជនជាតិ Dai Xishuangbanna នៃខេត្ត Yunnan សកម្មភាពយាមល្បាតនិងអនុវត្តច្បាប់ចម្រុះតាមដងទន្លេមេគង្គរវាងចិន ឡាវ មីយ៉ាន់ម៉ានិងថៃលើកទី១៣៥បានចាប់ដំណើរការជាផ្លូវការ។
ក្នុងសកម្មភាពលើកនេះ ស្ថាប័នអនុវត្តច្បាប់របស់ប្រទេសទាំងបួន ចិន ឡាវ មីយ៉ាន់ម៉ានិងថៃបានចាត់បញ្ជូននាវាអនុវត្តច្បាប់សរុប៧គ្រឿងដោយចែកគ្នាធ្វើការយាមល្បាតតាមផ្នែកនីមួយៗនិងរួមគ្នាយាមល្បាតនិងអនុវត្តច្បាប់តាមដងទន្លេទាំងមូល។