ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបណ្តាលឱ្យភាគីទាំងពីរមានមនុស្សលើសពី ១៦២០០ នាក់ស្លាប់បាត់បង់ជីវិត

2023-11-24 18:35:51
ប្រភព:CRI

យប់ថ្ងៃទី ២៣ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ការិយាល័យព័ត៌មាននៃអង្គការចលនាតស៊ូអ៊ីស្លាមនៃប្រទេសប៉ាឡេស្ទីនហៅកាត់អង្គការហាម៉ាស់បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា តាំងពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបានផ្ទុះឡើងមក មនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួសនៅតំបន់ហ្កាហ្សាមានចំនួន ១៤៨៥៤ នាក់ ក្នុងនោះបូករួមទាំងកុមារលើសពី ៦១៥០ នាក់និងស្រ្តីលើសពី ៤០០០ នាក់ ផងដែរ ។ រីកឯចំនួនអ្នករងរបួសបានលើសពី ៣៦០០០ នាក់ ក្នុងនោះចំនួនជាង ៧៥ ភាគរយជាកុមារនិងស្ត្រី ។

ដោយឡែកតួលេខរបស់រដ្ឋាភិបាលអ៊ីស្រាអែលបានបង្ហាញឱ្យដឹងថា អ៊ីស្រាអែលមានមនុស្សប្រហែល ១២០០ នាក់បានស្លាប់បាត់បង់ជីវិត ។

គិតរហូតដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចជុំនេះបានបណ្តាលឱ្យភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែលមានមនុស្សយ៉ាងហោចណាស់ ១៦២០០ នាក់ស្លាប់បាត់បង់ជីវិត ៕

ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបណ្តាលឱ្យភាគីទាំងពីរមានមនុស្សលើសពី ១៦២០០ នាក់ស្លាប់បាត់បង់ជីវិត