ក្រសួងការបរទេសចិនដាស់តឿនឱ្យភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាបញ្ឈប់ការបាញ់គ្នាក្នុងពេលឆាប់ៗ ដើម្បីធានាជាក់លាក់នូវសន្តិសុខនិងស្ថិរភាពតាមព្រំដែនចិន-មីយ៉ាន់ម៉ា

2023-11-29 17:44:22
ប្រភព:CRI

ថ្ងៃទី ២៨ ខែវិច្ឆិកា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទកាសែតជាប្រចាំ។ ពេលឆ្លើយសំណួរអំពីការប៉ះទង្គិចនៅភាគខាងជើងមីយ៉ាន់ម៉ា  លោក Wang Wenbin  បានលើកឡើងថា ទាក់ទងនឹងជំហររបស់ចិនលើបញ្ហា ប៉ះទង្គិចនៅភាគខាងជើងមីយ៉ាន់ម៉ា យើងបានជ្រាបជូនជាច្រើនដងហើយ ពោលគឺចិនយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានការណ៍នៃការប៉ះទង្គិចនៅភាគខាងជើងមីយ៉ាន់ម៉ា  ហើយសូមដាស់តឿនឱ្យភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាបញ្ឈប់ការបាញ់គ្នាក្នុងពេលឆាប់ៗ ប្រកាន់ខ្ជាប់នូវការឆ្លងតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី  ចៀសវាងកុំបង្កឱ្យស្ថានការណ៍ឡើងកម្តៅថែមទៀត ព្រមទាំងចាត់វិធានការជាក់ស្តែងនិងមានប្រសិទ្ធភាព  ដើម្បីធានាជាក់លាក់នូវសន្តិសុខនិងស្ថិរភាពតាមព្រំដែនចិន-មីយ៉ាន់ម៉ា៕

ក្រសួងការបរទេសចិនដាស់តឿនឱ្យភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាបញ្ឈប់ការបាញ់គ្នាក្នុងពេលឆាប់ៗ ដើម្បីធានាជាក់លាក់នូវសន្តិសុខនិងស្ថិរភាពតាមព្រំដែនចិន-មីយ៉ាន់ម៉ា