《របាយការណ៍ស្តីពីការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកល》៖ប្រទេសចិនបានផ្តល់នូវកាណនុវត្តភាពច្រើនសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់សកល

2023-11-29 17:51:01
ប្រភព:CRI

ក្នុងនាមជារបាយការណ៍សំខាន់បំផុតនៃពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកដំបូង 《របាយការណ៍ស្តីពីការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកល》បានចេញផ្សាយកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា។របាយការណ៍នេះបានវិភាគពីនិន្នាការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយលើកឡើងថា ប្រទេសចិនបានផ្តល់នូវកាណនុវត្តភាពទីផ្សារដែលមានទ្រង់ទ្រាយធំសម្បើម កាលានុវត្តភាពឧស្សាហកម្មដ៏ពេញលេញ កាលានុវត្តភាពនៃគោលនយោបាយបើកទូលាយចំពោះបរទេសនិងកាលានុវត្តភាពនិងឱកាសច្នៃប្រឌិតថ្មីសម្រាប់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលលេចចេញជាបន្តបន្ទាប់ ។

របាយការណ៍នេះបានលើកឡើងថា ប្រទេសចិនគឺជាស្ថាបនិក អ្នករួមចំណែក អ្នកការពារនិងជាអ្នកគាំពារចំពោះស្ថិរភាពនិងរលូននៃកិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ គាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ដើម្បីចង្អុលបង្ហាញទិសដៅជាវេទិកានិងផ្តល់ជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការបើកទូលាយខាងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។

របាយការណ៍នេះសម្គាល់ឃើញថា បច្ចុប្បនេះសេដ្ឋកិច្ចសកលកំពុងជួបការលំបាកក្នុងការស្តារឡើងវិញ សកលភាវូបនីយកម្មសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងចរន្តបញ្ច្រាស ហើយខ្សែសង្វាក់ផ្គត់ផ្គង់សកលកំពុងប្រឈមមុខនឹងការបង្កើតឡើងវិញ ។ ដូច្នេះ ប្រទេសនានាគួរធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការជំរុញការច្នៃប្រឌិតបច្ចេកទេសខាងខ្សែសង្វាក់ផ្គត់ផ្គង់សកល ពង្រឹងកិច្ចសហប្រតិបត្តិការបើកទូលាយខាងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងធ្វើឱ្យស៊ីជម្រៅនូវការរួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជាជំរុញការអភិវឌ្ឍប្រកបដោយបតិយាបន្ននិងចែរំលែកគ្នានៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ៕

《របាយការណ៍ស្តីពីការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកល》៖ប្រទេសចិនបានផ្តល់នូវកាណនុវត្តភាពច្រើនសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់សកល