លោកLi Qiangនាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍ខ្សែ សង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកដំបូងនិងវេទិកានវានុវត្តន៍និងអភិវឌ្ឍន៍នៃខ្សែ សង្វាក់ផ្គត់ផ្គង់សកលព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកដំបូងនិងជាវេទិកានវានុវត្តន៍និងអភិវឌ្ឍន៍នៃខ្សែសង្វាក់ផ្គត់ផ្គង់សកលព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
លោកបានថ្លែងថា ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិគឺជាពិព័រណ៍ថ្នាក់ជាតិទីមួយលើពិភពលោកដែលចាត់ទុកខ្សែសង្វាក់ផ្គត់ផ្គង់ជាប្រធានបទ។ប្រទេសចិនគឺជាអ្នកចូលរួមនិងជាអ្នកទទួលបានផលប្រយោជន៍ ហើយក៏ជាអ្នកគាំទ្រនិងជាស្ថាបនិកដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ភាគីចិនរីករាយរួមជាមួយគ្រប់ភាគីដើម្បីកសាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលឱ្យកាន់តែមានភាពធន់ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តែមានភាពរស់រវើក ដើម្បីចូលចំណែកកាន់តែច្រើនក្នុងការជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញនិងការអភិឌ្ឍនិងវិបុលភាពសកល។
លោកបានលើកឡើងគំនិតផ្តួចផ្តើម៤ចំណុចសម្រាប់ជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិមានភាពកាន់តែស៊ីជម្រៅ៖ទី១គឺរួមគ្នាកសាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយសន្តិសុខនិងស្ថិរភាព។ទី២គឺរួមគ្នាកសាងខ្សែសង្វាក់ឧស្សាហកម្មខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពរលូននិងមានប្រសិទ្ធភាពខ្ពស់។ទី៣គឺរួមគ្នាកសាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយការបើកទូលាយនិងបរិយាបន្ននិងទី៤គឺរួមគ្នាកសាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដែលផ្តល់ផលប្រយោធន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។
លោកLi Qiangបានប្រកាសបើកពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកដំបូង៕