ព្រឹត្តិការណ៍ប្រណាំងរថយន្ត "ខ្សែក្រវាត់ និងផ្លូវ · ខេត្តយូណានដ៏ចម្រុះពណ៌" លើកទី៦ បានទៅដល់ប្រទេសថៃ

2023-12-01 09:51:47
ប្រភព:yunnangateway

នៅថ្ងៃទី២៩ ខែមករា ព្រឹត្តិការណ៍ប្រណាំងរថយន្ត "ខ្សែក្រវាត់ និងផ្លូវ · ខេត្តយូណានចម្រុះពណ៌" លើកទី ៦ បានទៅដល់ប្រទេសថៃ ហើយអ្នកបើករថយន្តចំនួន ៤៤ នាក់បានទទួលប័ណ្ណបើកបរបណ្តោះអាសន្នរបស់ថៃនៅថ្ងៃចូលទឹកដីថៃ។



នៅថ្ងៃនោះ ក្រុមរថយន្តបានចាកចេញពីប្រទេសកម្ពុជាតាមច្រកប៉ោយប៉ែត ហើយចូលប្រទេសថៃតាមច្រក AranyaPrathet ។ ក្រុមរថយន្តបានទៅនាយកដ្ឋានគ្រប់គ្រងចរាចរណ៍ខេត្តស្រះកែវក្នុងប្រទេសថៃ ដើម្បីចូលរួមប្រឡងតាមច្បាប់គ្រប់គ្រងចរាចរណ៍របស់ប្រទេសថៃ។ អ្នកបើករថយន្តរចំនួន ៤៤ នាក់ទទួលបានប័ណ្ណបើកបរបណ្តោះអាសន្នរបស់ប្រទេសថៃ ដែលមានសុពលភាពរយៈពេលមួយខែ តាមរយៈការរៀនវីដេអូ ការពិនិត្យសុខភាព និងលំហាត់ជាក់ស្តែង។

យោងតាមប្រធានការិយាល័យស្នើសុំប័ណ្ណបើកបរនៃនាយកដ្ឋានគ្រប់គ្រងចរាចរណ៍ចរាចរណ៍ខេត្តស្រះកែវ ប្រទេសថៃ បានឲ្យដឹងថា ប័ណ្ណបើកបរស្របច្បាប់ក្នុងប្រទេសថៃរួមមាន ប័ណ្ណបើកបរអន្តរជាតិ និងប័ណ្ណបើកបរថៃ ដែលជនជាតិបរទេសចូលថៃបណ្តោះអាសន្នអាចទទួលបានប័ណ្ណបើកបរបណ្តោះអាសន្នថៃក្រោយពីជាប់ការប្រឡង។

បន្ទាប់ពីទទួលបានប័ណ្ណបើកបរ ក្រុមរថយន្តបានរៀបចំកិច្ចប្រជុំ ដើម្បីណែនាំរឿងលម្អិតអំពីស្ថានភាពផ្លូវរបស់ប្រទេសថៃ បទប្បញ្ញត្តិនៃការបើកបរ និងចម្ងាយតាមដានរថយន្ត ដើម្បីធានាថាសមាជិកអ្នកបើកបរសម្របខ្លួនទៅនឹងបរិយាកាសនៃការបើកបរក្នុងប្រទេសថៃបានឆាប់រហ័ស។

សូមជម្រាបថា ព្រឹត្តិការណ៍លើកនេះមានរយៈពេល ២០ថ្ងៃ បានចាប់ផ្តើមពីទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដោយឆ្លងកាត់ប្រទេសឡានឆាង-មេគង្គទាំងបួនគឺ ចិន ឡាវ កម្ពុជា និងថៃ ហើយនឹងបញ្ចប់នៅទីក្រុងជីងហុង ខេត្តយូណាន នៅថ្ងៃទី៥ ខែធ្នូ ចម្ងាយសរុបមានប្រមាណ ៧០០០ គីឡូម៉ែត្រ។

ក្នុងចំណោមនោះ នៅក្នុងប្រទេសថៃ ព្រឹត្តិការណ៍លើកនេះនឹងឆ្លងកាត់ទីក្រុងជាច្រើន ហើយនឹងរៀបចំការប្រណាំងជុំគ្នាមួយលើក៕

អ្នកសារព័ត៌មាន៖ Chen Chen

អ្នកបកប្រែ៖ Li Zha

ព្រឹត្តិការណ៍ប្រណាំងរថយន្ត "ខ្សែក្រវាត់ និងផ្លូវ · ខេត្តយូណានដ៏ចម្រុះពណ៌" លើកទី៦ បានទៅដល់ប្រទេសថៃ