សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

2023-12-11 18:14:24
ប្រភព:CRI

ថ្ងៃទី១០ខែធ្នូ តាមម៉ោងក្នុងតំបន់ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។ ក្នុងពេលជាមួយគ្នានេះ សម្តេចធិបតីហ៊ុន ម៉ាណែតក៏បានរ៉ាប់រងមុខតំណែងជាសមាជិកគណៈអចិន្រ្តៃនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលផងដែរ។

គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានបើកធ្វើសន្និបាតគណៈកម្មាធិការកណ្តាលនៅរាជធានីភ្នំពេញពីថ្ងៃទី៩ដល់ថ្ងៃទី១០ខែធ្នូ។ សន្និបាតលើកនេះបានធ្វើឡើងក្រោមសហអធិបតីភាពរបស់សម្តេចហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចហេងសំរិនប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា។ សន្និបាតលើកនេះបានបោះឆ្នោតជ្រើសរើសអនុប្រធានថ្មីនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានកំណត់ទិសដៅការងារបក្សនៅឆ្នាំ២០២៤៕

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា