បង្កើតកំណត់ត្រាថ្មីម្តងទៀត! បរិមាណផលិតស្បៀងសរុបនៅទូទាំងប្រទេសចិនឆ្នាំ២០២៣ត្រូវជា៦សែន៩ម៉ឺន៥ពាន់៤រយលានគីឡូក្រាម

2023-12-11 18:15:21
ប្រភព:CRI

តាមដំណឹងនៃរដ្ឋបាលជាតិស្ថិតិចិនឱ្យដឹងថា ឆ្លងតាមការធ្វើស្ថិតិចំពោះខេត្ត ភូមិភាគស្វយ័តនិងទីក្រុងចំនួន៣១នៅទូទាំងប្រទេសចិនឱ្យដឹងថា ទំហំសាបព្រោះ ទំហំបង្កបង្កើនផលក្នុងមួយឯកតានិងបរិមាណផលិតស្បៀងសរុបនៅទូទាំងប្រទេសចិននៅឆ្នាំ២០២៣មានចំនួនដូចខាងក្រោម៖

១-ទំហំសាបព្រោះគ្រាប់ពូជនៅទូទាំងប្រទេសចិនគឺ១១៨លាន៩សែន៦ម៉ឺន៩ពាន់ហិកតា ដែលកើនឡើង៦សែន៣ម៉ឺន៦ពាន់ហិកតាបើប្រៀបធៀបនឹងឆ្នាំ២០២២ ពោលគឺកើនឡើង០,៥ភាគរយ ។ ២-បរិមាណបង្កបង្កើនផលក្នុងមួយឯកតានៅទូទាំងប្រទេសចិនគឺ៥៨៤៥គីឡូក្រាមក្នុងមួយហិកតា ដែលកើនឡើង៤៣,៦គីឡូក្រាមក្នុងមួយហិកតាបើប្រៀបធៀបនឹងឆ្នាំ២០២២ ពោលគឺកើនឡើង០,៨ភាគរយ ។ ៣-បរិមាណផលិតស្បៀងសរុបនៅទូទាំងប្រទេសចិនគឺ៦៩៥លាន៤សែន១ម៉ឺនតោន ដែលកើនឡើង៨លាន៨សែន៨ម៉ឺនតោនបើប្រៀបធៀបនឹងឆ្នាំ២០២២ ពោលគឺកើនឡើង១,៣ភាគរយ ។

បង្កើតកំណត់ត្រាថ្មីម្តងទៀត! បរិមាណផលិតស្បៀងសរុបនៅទូទាំងប្រទេសចិនឆ្នាំ២០២៣ត្រូវជា៦សែន៩ម៉ឺន៥ពាន់៤រយលានគីឡូក្រាម