《សេចក្តីព្រាងច្បាប់ស្តីពីភាពវៃឆ្លាតសិប្បនិម្មិត》សម្រាប់សហភាពអឺរ៉ុបដំបូងបង្អស់លើពិភពលោកដែលត្រួតពិនិត្យនិងគ្រប់គ្រងប្រព័ន្ធAIដោយគ្រប់ជ្រុងជ្រោយត្រូវបានដាក់ចេញ

2023-12-11 18:16:41
ប្រភព:CRI

ភាគីទាំងបីដែលរួមមានទាំងសភាអឺរ៉ុប រដ្ឋសមាជិកនៃសហភាពអឺរ៉ុប និងគណៈកម្មធិការសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងស្តីពី《សេចក្តីព្រាងច្បាប់ស្តីពីភាពវៃឆ្លាតសិប្បនិម្មិត》នៅយប់ថ្ងៃទី៨ខែធ្នូ តាមម៉ោងទីក្រុងប្រ៊ុចសែល បន្ទាប់ពីមានការចរចាអស់រយៈពេលជាយូរមក។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាបទប្បញ្ញត្តិដំបូងបង្អស់លើពិភពលោកសម្រាប់ត្រួតពិនិត្យនិងគ្រប់គ្រងដោយគ្រប់ជ្រុងជ្រោយនូវភាពវៃឆ្លាតសិប្បនិម្មិត។

យោងតាមដំណឹងនៃប្រព័ន្ធសារព័ត៌មានReutersឱ្យដឹងថា  ឆាប់បំផុត សេចក្តីព្រាងច្បាប់នេះនឹងចូលជាធរមាននៅដើមឆ្នាំ២០២៤។

លោកThierry Bretonស្នងការពិសេសទទួលបន្ទុកផ្នែកទីផ្សារផ្ទៃក្នុងនៃសហភាពអឺរ៉ុបបាននិយាយត្រង់ៗថា   កិច្ចព្រមព្រៀងនេះនឹងជួយអឺរ៉ុប"ឱ្យឈានមុខគេក្នុងការប្រណាំងប្រជែងខាងភាពវៃឆ្លាតសិប្បនិម្មិតលើពិភពលោក"៕

《សេចក្តីព្រាងច្បាប់ស្តីពីភាពវៃឆ្លាតសិប្បនិម្មិត》សម្រាប់សហភាពអឺរ៉ុបដំបូងបង្អស់លើពិភពលោកដែលត្រួតពិនិត្យនិងគ្រប់គ្រងប្រព័ន្ធAIដោយគ្រប់ជ្រុងជ្រោយត្រូវបានដាក់ចេញ