វេទិកាអ្នកវិទ្យាសាស្ត្រ ថឹងឆុង ឆ្នាំ២០២៣ បានបើកជាផ្លូវការ
នៅថ្ងៃទី១ ខែធ្នូ វេទិកាអ្នកវិទ្យាសាស្ត្រ ថឹងឆុង ឆ្នាំ២០២៣ ក្រោមប្រធានបទ "វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឈានមុខគេនាពេលអនាគត" និងប្រធានបទ "វិទ្យាសាស្រ្ត·ការអភិវឌ្ឍបៃតង" បានបើកជាផ្លូវការនៅសាលវិទ្យាសាស្ត្រនៅទីក្រុងថឹងឆុង ខេត្តយូណាននៃប្រទេសចិន។ អ្នកវិទ្យាសាស្ត្រពូកែបំផុតក្នុងនិងក្រៅប្រទេស សាកលវិទ្យាធិការ សហគ្រិនល្បីឈ្មោះ និងអ្នកតំណាងវិស័យហិរញ្ញវត្ថុបានប្រជុំគ្នានៅទីក្រុងថឹងឆុង ដើម្បីធ្វើការផ្លាស់ប្តូរយ៉ាងទូលំទូលាយដែលផ្តោតលើការច្នៃប្រឌិតបច្ចេកវិទ្យា ការអប់រំឧត្តមសិក្សា ការអភិវឌ្ឍនៃសហគ្រាសប្រកបដោយនិរន្តរភាព និងវិទ្យាសាស្ត្រទំនើបឈានមុខគេជាលក្ខណៈអន្តរជាតិ។
វេទិកានេះនឹងរៀបចំរយៈពេល ៣ ថ្ងៃ ចែកជាវេទិកាសាខាចំនួន ១០ រួមមានវេទិកាសាកលវិទ្យាធិការ វេទិកាអ្នកវិទ្យាសាស្ត្រវ័យក្មេង វេទិកាច្នៃប្រឌិតនិងអភិវឌ្ឍន៍ឧស្សាហកម្ម វេទិកាច្នៃប្រឌិតសហគ្រិន សកម្មភាពបណ្តុំការផ្លាស់ប្តូរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងមនុស្សធម៌ក្នុងតំបន់ឡានឆាង-មេគង្គ សកម្មភាពបណ្តុំវេទិកាវិទ្យាសាស្ត្រទំនើបឈានមុខគេអន្តរជាតិ វេទិកាអភិវឌ្ឍន៍កសិកម្មទំនើបនិងជីវចម្រុះ វេទិកាសម្ភារៈនិងថាមពល វេទិកាបច្ចេកវិទ្យាភាពស៊ាំនិងការផ្លាស់ប្តូរវេជ្ជសាស្រ្ដទូទៅ វេទិកាការអភិវឌ្ឍវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងបច្ចេកវិទ្យាជនជាតិ និងឧស្សាហកម្មលើកដំបូងជាដើម។
នៅក្នុងពិធីបើក "ពានរង្វាន់វិទ្យាសាស្ត្រថឹងឆុង" លើកដំបូង ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងស្រុក និងបរទេស ត្រូវបានប្រកាសជាផ្លូវការ។ លោកសាស្រ្តាចារ្យ លូ យូមីង ជាលោកសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភាសាចិនហុងកុង ហើយនិងលោកសាស្រ្តាចារ្យ ចាំង ហ្វឺង អ្នកវិទ្យាសាស្ត្រជនជាតិចិន-អាមេរិកអ្នកត្រួសត្រាយផ្លូវដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៃបច្ចេកវិទ្យាកែហ្សែន CRISPR-Cas និងជាលោកសាស្រ្តាចារ្យ Mssachusetts Institute of Technology បានឈ្នះពានរង្វាន់នេះ។ គួរបញ្ជាក់ថា ពានរង្វាន់នេះជាពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដំបូងគេ ដែលផ្តួចផ្តើមឡើង និងបង្កើតឡើងដោយប្រទេសចិនដីគោក ដោយបើកចំហសម្រាប់ការជ្រើសរើសក្នុងស្រុក និងបរទេស ហើយមានរង្វាន់តែមួយគឺ ១០ លានយាន់ដែលផ្តល់ពីកងកម្លាំងសង្គម និងបង្កើតពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ ។
ក្នុងពិធីបើកនេះ បានរៀបចំពិធីចុះហត្ថលេខាដោយប្រមូលផ្តុំសម្រាប់គម្រោងណែនាំធនធានមនុស្សឆ្នើម និងគម្រោងវិនិយោគ៕
អ្នកសារព័ត៌មាន ៖ Ji Zheng, Chen Xinlong, Li Jianguo, Yang Yanpeng, Wang Yiwen
អ្នកបកប្រែ ៖ Shen Yan