លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងថា ការចរចាអំពីអាកាសធាតុនៅតែត្រូវ"បំពេញបន្ថែមគម្លាតដ៏ធំដដែល”

2023-12-12 18:19:26
ប្រភព:CRI

ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើដោយមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិអំពីបម្រែបម្រួលអាកាសធាតុ»លើកទី២៨កាលពីថ្ងៃទី១១ខែធ្នូ លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា នៅមុនពេលបិទបញ្ចប់មហាសន្និបាត នៅតែមានគម្លាតដ៏ធំត្រូវបំពេញបន្ថែមដដែល បណ្តាភាគីនានាគួរតែគិតពិចារណាទាំងមហិច្ឆតាអាកាសធាតុនិងយុត្តិធម៌ ប្រទេសរីកលូតលាស់គួរអនុវត្តតាមពាក្យសន្យាទាំងអស់។

លោកGuterresបានដាស់តឿនឱ្យភាគីហត្ថលេខីនានាគួរមានមហិច្ឆតាធំបំផុតក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់និងសម្រាចបាននូវយុត្តិធម៌ខាងអាកាសធាតុ លោកក៏បានដាស់តឿនឱ្យប្រទេសរីកលូតលាស់អនុវត្តយ៉ាងពេញលេញនិងប្រកបដោយកម្លាភាពនូវពាក្យសន្យាទាំងអស់ផងដែរ។លោកបានលើកឡើងថា ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនគ្មានលំហហិរញ្ញវត្ថុ ថែមទាំងរងផលប៉ះពាល់យ៉ាងខ្លាំងពីបម្រែបម្រួលអាកាសធាតុ។ ដល់ឆ្នាំ២០២៥ មូលធនសម្រាប់ឆ្លើយតបគួរបង្កើនទ្វេដង ពោលគឺឡើងដល់៤ម៉ឺនលានដុល្លារអាមេរិក៕

លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងថា ការចរចាអំពីអាកាសធាតុនៅតែត្រូវ"បំពេញបន្ថែមគម្លាតដ៏ធំដដែល”