លោក Zheng Zeguang ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេសបានចុះផ្សាយអត្ថបទ ដើម្បីធ្វើបទបង្ហាញពីគោលនយោបាយជនជាតិរបស់ប្រទេសចិន

2023-12-15 19:05:43
ប្រភព:CRI

ពេលថ្មីៗនេះកន្លងទៅនេះ លោកZheng Zeguang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេសបានចុះផ្សាយអត្ថបទនៅក្នុងកាសែត«Nouvelles D'Europe»ដែលមានចំណងជើងថា «គោលនយោបាយជនជាតិ និងអភិបាលកិច្ចជនជាតិរបស់ចិន» ។

លោកZheng Zeguangបានលើកឡើងថា ដោយសារតែការឃោសនាបំភ្លៃរយៈពេលវែងរបស់អាមេរិកនិងប្រទេសលោកខាងលិចផ្សេងទៀត សង្គមលោកខាងលិចមានការយល់ច្រឡំជាច្រើនអំពីគោលនយោបាយជនជាតិនិងអភិបាលកិច្ចជនជាតិរបស់ប្រទេសចិន។ តាមពិតទៅ ប្រទេសចិនបានធ្វើបានល្អជាងអាមេរិក និងប្រទេសលោកខាងលិចជាច្រើនក្នុងការដោះស្រាយបញ្ហាជនជាតិ និងការពារភាសា វប្បធម៌ និងប្រពៃណីរបស់ជនជាតិភាគតិច។

លោក Zheng Zeguang បានថ្លែងថា គោលនយោបាយជនជាតិរបស់ប្រទេសចិនមានលក្ខណៈពិសេស៤ចំណុច៖ ទីមួយគឺសមភាព ជនជាតិចំនួន៥៦មានសិទ្ធិស្មើៗគ្នា មិនថាចំនួនប្រជាជនច្រើនឬតិច ទីពីរគឺស្វ័យភាព តំបន់នានាដែលមានជនជាតិភាគតិចប្រមូលផ្តុំស្នាក់នៅបានអនុវត្តស្វ័យភាពក្នុងតំបន់ អាស្រ័យដោយជនជាតិភាគតិចគ្រប់គ្រងកិច្ចការផ្ទៃក្នុងរបស់ជនជាតិខ្លួននិងតំបន់ខ្លួនដោយម្ចាស់ការ ទីបីគឺអភិវឌ្ឍន៍ ប្រទេសចិនកំពុងជំរុញការធ្វើទំនើបកម្មដែលប្រជាជនទាំងអស់មានភាពសម្បូរសម្បាយរួម ដែលទាមទារឱ្យមិនបោះបង់ចោលជនជាតិណាមួយបានទេ ទីបួន គឺសហគមន៍ជនជាតិ ជនជាតិភាគតិចចំនួន៥៥ក្រៅពីជនជាតិហាននៃប្រទេសចិនមានចំនួនប្រជាជនសរុប១២៥លាននាក់ យើងគោរពនិងការពារទំនៀមទម្លាប់ ភាសា និងជំនឿសាសនារបស់ជនជាតិភាគតិច៕

លោក Zheng Zeguang ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេសបានចុះផ្សាយអត្ថបទ ដើម្បីធ្វើបទបង្ហាញពីគោលនយោបាយជនជាតិរបស់ប្រទេសចិន