សិក្ខាសាលាស្តីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពណ៌ខៀវចិន-អាស៊ានបើកធ្វើនៅក្រុងហ្សាការតា

2023-12-15 19:09:24
ប្រភព:CRI

ថ្ងៃទី១៤ ខែធ្នូ សិក្ខាសាលាស្តីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពណ៌ខៀវចិន-អាស៊ានដែលរៀបចំដោយវិទ្យាស្ថានកំណែទម្រង់និងការអភិវឌ្ឍរបស់ប្រទេសចិន និងវិទ្យាស្ថានអាស៊ីនៃសកលវិទ្យាល័យកិច្ចការទូតប្រទេសចិនបានបើកធ្វើនៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។ អ្នកជំនាញនិងបញ្ញវន្តនៃប្រទេសចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងកម្ពុជាជាដើមបានចូលរួមសិក្ខាសាលាលើកនេះ ព្រមទាំងបានផ្តល់ជាមតិយោបល់ ។

ក្នុងកិច្ចប្រជុំសិក្សាស្រាវជ្រាវមួយលើកដែលរៀបចំនៅថ្ងៃដដែល ប្រធាននៃក្រុមពិគ្រោះពិភាក្សារួមអំពី “ខ្សែក្រវាត់និងផ្លូវ”តំបន់អាស៊ីប៉ាស៊ីហ្វីកនៃប្រទេសម៉ាឡេស៊ីបានថ្លែងថា តំបន់អាស៊ានមានប្រភពធនធានសមុទ្រដ៏សម្បូរបែប មានសក្តានុពលខ្លាំងក្លាលើវិស័យសេដ្ឋកិច្ចពណ៌ខៀវ ”។  បណ្តាសមាជិកនានានៃសមាគមអាស៊ានសុទ្ធតែរំពឹងទុកប្រែសេដ្ឋកិច្ចពណ៌ខៀវក្លាយជាម៉ាស៊ីនជំរុញឱ្យបំរះខ្លួនចេញពីអន្ទាក់ចំណូលទាបនិងមធ្យម  ។

អ្នកទទួលខុសត្រូវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីរបស់ប្រទេសកម្ពុជាបានសម្គាល់ឃើញថា ការជំរុញឱ្យកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចពណ៌ខៀវរវាងចិននិងអាស៊ានមានភាពកាន់តែស៊ីជម្រៅ ត្រូវបង្កើតរចនាសម័្ពន្ធនយោបាយចម្រុះនិងការរៀបចំចាត់ចែងជាប្រព័ន្ធក្នុងពេលឆាប់ៗ  រួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការវិនិយោគក្នុងការលើកកម្ពស់សមត្ថភាព ការអភិវឌ្ឍធនធានមនុស្សនិងការធ្វើនវានុវត្តន៍ខាងបច្ចេកវិទ្យាជាដើម ក៏ដូចជាបង្កើតផែនការប្រើប្រាស់ធនធានសមុទ្រប្រកបដោយនិរន្តរភាពនិងបរិយាបន្នផងដែរ៕

សិក្ខាសាលាស្តីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពណ៌ខៀវចិន-អាស៊ានបើកធ្វើនៅក្រុងហ្សាការតា