ប្រទេសចិន និងវៀតណាមពួតដៃគ្នា ធ្វើកិច្ចសហប្រតិបត្តិ ដើម្បីស្វែងរកការអភិវឌ្ឍរួមគ្នា
ប្រជាជនចិន និងវៀតណាមរស់នៅក្បែរគ្នា ភាគីទាំងពីរមានទំនាក់ទំនង និងបានរៀនសូត្រពីគ្នាទៅវិញទៅមកពីសម័យបុរាណ ហើយបច្ចុប្បន្នមានកិច្ចសហប្រតិបត្តិកំពុងធ្វើការឆ្ពោះទៅរកភាពរុងរឿង។
តំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងពីរដែលមានទីតាំងនៅភាគខាងជើង និងខាងត្បូងនៃប្រទេសវៀតណាមកំពុងក្លាយជាគម្រោងគំរូយ៉ាងរស់រវើកនៃការតភ្ជាប់បង្កើនល្បឿនរវាងការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" និង "ច្រករបៀងពីរ និងរង្វង់មួយ"។ ប្រសិនបើយើងបើកបរពីទីក្រុងហូជីមិញទៅកាន់ភាគនិរតីតាមផ្លូវល្បឿលឿមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ អាចឃើញបានរោងចក្រទំនើបៗកំពុងបង្កើតឡើងនៅក្នុងតំបន់ឧស្សាហកម្មឡុងជាំង ហើយមានសហគ្រាសចិនជាច្រើនមកវិនិយោគ និងអភិវឌ្ឍន៍នៅទីនេះ។ ក្នុងនាមជាតំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេសកម្រិតជាតិមួយរបស់ប្រទេសចិន តំបន់ឧស្សាហកម្មឡុងជាំងបានទាក់ទាញការវិនិយោគសរុបចំនួន ១,៨ ពាន់លានដុល្លារពីសហគ្រាសតាំងទីលំនៅ និងបង្កើតការងារក្នុងតំបន់ប្រមាណ ៣ ម៉ឺនកន្លែង។
នៅក្នុងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-វៀតណាម (Shenzhen-Haiphong) ដែលមានចម្ងាយប្រមាណ ២២០ គីឡូម៉ែត្រពីព្រំដែនចិន ក្រុមហ៊ុនអេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងការផលិតផ្សេងទៀតបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលបានបង្កើតការងារសម្រាប់បុគ្គលិកក្នុងតំបន់ចំនួន ១,៥ ម៉ឺនកន្លែង ហើយបានក្លាយជាឧទ្យានដែលមានគុណភាពខ្ពស់តំណាងឱ្យស្តង់ដារ "ផលិតកម្មប្រទេសចិន" ។
សេដ្ឋកិច្ចរបស់ចិន និងវៀតណាមមានការបំពេញបន្ថែមឲ្យគ្នាយ៉ាងខ្ពស់ ហើយផលប្រយោជន៍របស់ភាគីទាំងពីរត្រូវបានរួមបញ្ចូលកាន់តែខ្លាំងឡើង។ គួរបញ្ជាក់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ មិនតែប៉ុណ្ណោះ ប្រទេសវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនក្នុងអាស៊ាន និងជាដៃគូពាណិជ្ជកម្មធំជាងគេទីបួនក្នុងពិភពលោក។ ទំហំពាណិជ្ជកម្មទ្វេភាគីបានលើសពី ២០០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីរឆ្នាំជាប់គ្នា។ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងវៀតណាមឈានដល់ ១៨៥,១ ពាន់លានដុល្លារអាមេរិក ហើយពាណិជ្ជកម្មតាមព្រំដែនខ្នាតតូច និងពាណិជ្ជកម្មតាមព្រំដែនកំពុងមានសកម្មភាពកាន់តែខ្លាំងឡើង៕
អ្នកបកប្រែ ៖ Shen Yan