ស្ថានទូតចិនប្រចាំនៅអាមេរិកបានរៀបចំសកម្មភាពរំលឹកខួបលើកទី៥២នៃ“ការទូតពីងប៉ុង”រវាងចិននិងអាមេរិក
យប់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣តាមម៉ោងក្នុងតំបន់ ស្ថានទូតចិនប្រចាំនៅអាមេរិកបានរៀបចំសកម្មភាពរំលឹកខួបលើកទី៥២នៃ“ការទូតពីងប៉ុង”រវាងចិននិងអាមេរិក។
លោកXie Fengឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថា។
លោកXie Fengបានថ្លែងថា ពាក់កណ្តាលសតវត្សរ៍បានកន្លងផុតទៅហើយ ហើយបទពិសោធន៍ជាប្រវត្តិសាស្ត្រនិងអត្ថន័យណែនាំនៃ"ការទូតពីងប៉ុង"នៅតែស្ថិតស្ថេរគង់វង្សជារៀងរហូត និងបន្តផ្តល់ការបំផុសគំនិតដល់យើង។ ទីមួយ ក្តាប់ជាប់និន្នាការទូទៅ ហើយប្រកាន់ខ្ជាប់នូវការណែនាំជាយុទ្ធសាស្ត្រ។ ទីពីរ គឺចាក់ឬសចូលក្នុងដួងចិត្តរបស់ប្រជាជនយ៉ាងស៊ីជម្រៅ និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ទីបី គឺគោរពគ្នាទៅវិញទៅមក និងផ្សព្វផ្សាយស្មារតីកីឡា។
លោកXie Fengបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅផ្លូវបំបែកថ្មីមួយ។ យុគសម័យអំពាវនាវឱ្យពួកយើងក្រេបជញ្ចក់តម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តពី"ការទូតពីងប៉ុង" ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកមានស្ថិរភាពនិងប្រសើរឡើង សម្រេចបាននូវការអភិវឌ្ឍប្រកបដោយភាពល្អបរិសុទ្ធ ភាពនឹងនរនិងនិរន្តរភាព ធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរទុកចិត្តនិងធ្វើឱ្យពិភពលោកស្ងប់ចិត្ត។យើងសង្ឃឹមថា ភាគីអាមេរិកអាចដើរស្របតាមទិសដៅជាមួយភាគីចិន ហើយចាត់វិធានការ ជាពិសេសគឺបង្ការកុំឱ្យបង្ករឿងសារចុះសារឡើង និងកុំបង្កើតឧបសគ្គថ្មីដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕