មហាសន្និបាតស្តីពីអប់រំភាសាចិនពិភពលោកលើកទី ៥ បានបើកធ្វើ
មហាសន្និបាតស្តីពីអប់រំភាសាចិនពិភពលោកលើកទី៥បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ១៩ដល់ថ្ងៃទី ២០ ខែធ្នូ ។ លោក Shi Taifeng សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងរណសិរ្សរួបរួមនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានជួបជាមួយតំណាងដែលចូលរួមកិច្ចប្រជុំ ។
មហាសន្និបាតបានលើកឡើងថា ជនជាតិចិននៅក្រៅប្រទេសជាង ៦០ លាននាក់ គឺជាស្ពានសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងប្រទេសចិននិងពិភពលោក ក៏ជាកម្លាំងដ៏សំខាន់ក្នុងការបន្តវេននិងផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ល្អផូរផងរបស់ប្រទេសចិន ព្រមទាំងជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌ចិននិងបរទេសផងដែរ ។ ការអប់រំភាសាចិននៅក្រៅប្រទេស គឺជាការអប់រំភាសានិងវប្បធម៌ចិនដែលជនជាតិចិននៅក្រៅប្រទេសបង្កើតឡើងដោយម្ចាស់ការ ។ សាលាចិននៅក្រៅប្រទេស គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្សព្វផ្សាយវប្បធម៌ចិននិងបង្កើនការផ្លាស់ប្តូររវាងអរិយធម៌រចិននិងបរទេស ។ សង្ឃឹមថា អ្នកអប់រំភាសាចិនទាំងក្នុងនិងក្រៅប្រទេសអាចជួយប្រជាជនរបស់ប្រទេសនានានៅលើពិភពលោកឱ្យយល់អំពីប្រទេសចិនដ៏ពិត ប្រាកដនិងគ្រប់ជ្រុងជ្រោយជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌ចិននិងបរទេស ពង្រឹងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជននិងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។
មហាសន្និបាតលើកនេះបានសហការរៀបចំដោយការិយាល័យកិច្ចការអាណិកជនចិននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងសហព័ន្ធអាណិកជនចិនត្រឡប់ពីបរទេសទូទាំងប្រទេសចិនក្រោមប្រធានបទ"ជំរុញការអភិវឌ្ឍវិស័យអប់រំភាសាចិនប្រកបដោយគុណភាពខ្ពស់និងការជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌ចិននិងបរទេស។ តំណាងចិននិងបរទេសចំនួន ៦០០ រូបដែលមកពីជិត ៧០ ប្រទេសនិងតំបន់នៅលើពិភពលោកបានចូលរួមកិច្ចប្រជុំ ៕