ភាគីចិនអំពាវនាវសហគមន៍អន្តរជាតិបង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់ហាហ្វហ្កានីស្ថាន

2023-12-21 18:27:01
ប្រភព:CRI

ថ្ងៃទី២០ ខែធ្នូ លោកGengShuangតំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់ហាហ្វហ្កានីស្ថាន ដើម្បីបង្កើនការប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរអាហ្វហ្កានីស្ថាននិងបង្កើនការគាំទ្រចំពោះអាជ្ញាធរអាហ្វហ្គានីស្ថានក្នុងការប្រឆាំងភេរវកម្ម ទន្ទឹមនឹងនេះ ក៏ដាស់តឿនអាជ្ញាធរអាហ្វហ្គានីស្ថានឱ្យបង្កើនការធានាសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីការពិនិត្យពិភាក្សាបញ្ហាអាហ្វហ្កានីស្ថាន លោកGengShuangបានលើកឡើងថា បច្ចុប្បន្ន កុមារជាង៣លាននាក់នៅអាហ្វហ្កានីស្ថានកង្វះអាហារូបត្ថម្ភ មនុស្សជាង១០លាននាក់ “មិនដឹងអាហារលើកក្រោយនៅឯណា”។រដូវរងាបានមកដល់ហើយ គ្រោះមហន្តរាយមនុស្សធម៌នៅអាហ្វហ្កានីស្ថាននឹងកាន់តែមានភាពអាក្រក់ឡើង។ភាគីចិនអំពាវនាវម្តងទៀតឱ្យសហគមន៍អន្តរជាតិធ្វើប្រតិបត្តិការបន្ទាន់ ដើម្បីបង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្កានីស្ថាន ផ្តល់ភាពកក់ក្តៅនិងក្តីសង្ឃឹមដល់ប្រជាជនអាហ្វហ្កានីស្ថាន មិនធ្វើឱ្យប្រជាជនទៅជាជនរងគ្រោះដោយសាររឿងនយោបាយ៕

ភាគីចិនអំពាវនាវសហគមន៍អន្តរជាតិបង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់ហាហ្វហ្កានីស្ថាន