មហាសន្និបាតនៃអង្គការសហប្រជាជាតិអនុម័តលើកញ្ចប់ថវិកាទូទៅប្រចាំឆ្នាំ២០២៤នៃអង្គការសហប្រជាជាតិ
2023-12-25 17:24:41
ប្រភព:CRI
ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៣ តាមការផ្សាយដំណឹងនៃគេហទំព័រសារព័ត៌មាននៃអង្គការសហប្រជាតិបានឱ្យដឹងថា មហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៨បានអនុម័តលើកញ្ចប់ថវិកាទូទៅឆ្នាំ២០២៤ដែលមានទំហំសរុបប្រហែល៣៥៩០លានដុល្លារអាមេរិកដែលច្រើនជាងថវិកាឆ្នាំ២០២៣បន្តិចបន្តួច។ថវិកាទូទៅនៃអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២៣គឺ៣៤រយលានដុល្លារអាមេរិក។
សូមបញ្ជាក់ថា ថវិកាជាទូទៅនៃអង្គការសហប្រជាជាតិគឺប្រើប្រាស់សម្រាប់ការដំណើរការជាប្រចាំនៃអង្គការនានា។ក្រៅពីថវិកាទូទៅ អង្គការសហប្រជាជាតិក៏មានទម្លាក់ថវិកាសម្រាប់រក្សាសន្តិភាពផងដែរ។ឆ្នាំសារពើពន្ធនៃការរក្សាសន្តិភាពគឺគិតចាប់ពីថ្ងៃទី១ខែកក្កដាជារៀងរាល់ឆ្នាំ ហេតុដូច្នេះថវិកាសម្រាប់រក្សាសន្តិភាពនឹងត្រូវអនុម័តនៅរដូវក្តៅជារៀងរាល់ឆ្នាំ៕