១៧៨ ៖ តំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិរបស់ប្រទេសចិនប្រើប្រាស់ "អថេរ" នៃការច្នៃប្រឌិត ដើម្បីបញ្ចេញ "កំណើន" នៃការអភិវឌ្ឍ

2023-12-26 17:52:07
ប្រភព:ស៊ីនហួ

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ តំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិនៅក្នុងប្រទេសចិនមានចំនួនសរុប ១៧៨ ។ នាពេលបច្ចុប្បន្ន តំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិទាំងនេះបានប្រមូលផ្តុំជិត ៨០% នៃមន្ទីរពិសោធន៍សំខាន់ៗជាតិ ៧០% នៃមជ្ឈមណ្ឌលនវានុវត្តន៍ផលិតកម្មជាតិ និង ៧៨% នៃមជ្ឈមណ្ឌលនវានុវត្តន៍បច្ចេកវិទ្យាជាតិ។ សហគ្រាសនៅក្នុងឧទ្យានបានបណ្តាក់ទុនជាងមួយទ្រីលានយាន់សម្រាប់ក្នុងមូលនិធិនៃការស្រាវជ្រាវ និងការអភិវឌ្ឍ។ តាមរយៈការពង្រឹងប្រភពនៃការច្នៃប្រឌិត តំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិប្រើប្រាស់ការច្នៃប្រឌិត "អថេរ" ដើម្បីបញ្ចេញ "កំណើន" នៃការអភិវឌ្ឍ និងក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។

ការវិនិយោគការស្រាវជ្រាវ និងការអភិវឌ្ឍរបស់សហគ្រាសលើសពីមួយទ្រីលានយាន់

តាមព័ត៌មានចេញពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃសាធារណៈរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា មើលពីវេទិកាមូលដ្ឋាន តំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិបានប្រមូលផ្តុំជិត ៨០% នៃមន្ទីរពិសោធន៍សំខាន់ៗថ្នាក់ជាតិ និង ៧០% នៃមជ្ឈមណ្ឌលនវានុវត្តន៍ផលិតកម្មជាតិ។ នៅក្នុងលក្ខខណ្ឌនៃការវិនិយោគការស្រាវជ្រាវ និងការអភិវឌ្ឍរបស់សហគ្រាសនៅក្នុងតំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិ បានវិនិយោគច្រើនជាងមួយទ្រីលានយាន់  ដែលស្មើនឹងជិត ៥០% នៃការវិនិយោគការស្រាវជ្រាវនិងការអភិវឌ្ឍរបស់សហគ្រាសរបស់ប្រទេសចិន។ ជាលទ្ធផល ក្រុមហ៊ុននៅក្នុងតំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិមានចំនួនជិត ៥០% នៃកម្មសិទ្ធិបញ្ញានៃការច្នៃប្រឌិតរបស់ប្រទេសចិន។ សមិទ្ធិផលដើមឈានមុខគេមួយចំនួនដូចជា មនុស្សយន្តឆ្លាតវៃ និងការរុករកផ្កាយរណប កំពុងពន្លឿនឧស្សាហូបនីយកម្មនៅក្នុងតំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់។

បញ្ចូលកម្លាំងរុញច្រាន "បច្ចេកវិទ្យាខ្ពស់" ទៅក្នុងសេដ្ឋកិច្ចពិតប្រាកដ

ភាពរស់រវើកនៃការច្នៃប្រឌិតកំពុងពន្លឿនដល់សន្ទុះនៃការអភិវឌ្ឍ។ ចាប់តាំងពីដើមឆ្នាំនេះ តំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិបានបណ្តុះ និងពង្រឹងអង្គភាពអាជីវកម្ម បង្កើនការវិនិយោគគម្រោង និងការសាងសង់ ហើយបន្តចាក់បញ្ចូលកម្លាំងចលករ "បច្ចេកវិទ្យាខ្ពស់" ទៅក្នុងការអភិវឌ្ឍនៃសេដ្ឋកិច្ចពិតប្រាកដប្រកបដោយគុណភាពខ្ពស់។

ក្នុងរយៈពេលបីត្រីមាសដំបូងឆ្នាំនេះ មានក្រុមហ៊ុនចុះបញ្ជីថ្មីចំនួន ៥៧,៦៣ ម៉ឺននៅក្នុងតំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិរបស់ប្រទេសចិន ដែលស្មើនឹង ២២% នៃក្រុមហ៊ុនដែលបានចុះបញ្ជីថ្មីរបស់ប្រទេសចិន កើនឡើង ១៨,៥៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នាពេលបច្ចុប្បន្ន ប្រាក់ចំណូលប្រតិបត្តិការនៃឧស្សាហកម្មដែលទាក់ទងនឹងឌីជីថលនីយកម្មនៅក្នុងតំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិលើសពី ១៣ ទ្រីលានយាន់ ដែលស្មើនឹងជិត ៣០% នៃសេដ្ឋកិច្ចឌីជីថលសរុបនៅក្នុងប្រទេស។ ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៣ ផលិតផលសរុបក្នុងស្រុក (GDP) នៃតំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិបានឈានដល់ ១២,៣៣ កើនឡើង ៧,១១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន​ ស្មើនឹង ១៣,៥% នៃប្រទេសចិន។ មិនតែប៉ុណ្ណោះ ប្រាក់ចំណេញនៃឧស្សាហកម្មរបស់សហគ្រាស​លើស​ពី​ទំហំ​ដែល​បាន​កំណត់ និង​បាន​សម្រេច​បាន​កំណើន​វិជ្ជមានជាបន្តបន្ទាប់ក្នុង​រយៈពេល​បួន​ខែ​ជាប់ៗ​គ្នា ដែល​ធ្វើ​ឱ្យ​សហគ្រាសមាន​ស្ថិរភាព​និន្នាការ​ងើប​ឡើង​វិញ​ជាក់ស្តែងគួរឱ្យកត់សម្គាល់។

វិធានការជាច្រើនជំរុញការបង្កើតកម្លាំងផលិតភាពថ្មី

រដ្ឋាភិបាលចិននឹងបន្តជំរុញការអនុវត្តគម្រោងសាកល្បងពិសេសសម្រាប់ "សមាហរណកម្មបច្ចេកវិទ្យា ឧស្សាហកម្ម និងហិរញ្ញវត្ថុ" នៅក្នុងតំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិ ដើម្បីគាំទ្រឧទ្យានក្នុងការកសាងវេទិកាសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទានឧស្សាហកម្ម កសាង និងកែលម្អប្រព័ន្ធមូលនិធិសម្រាប់ដំណាក់កាលស្រាវជ្រាវ និងអភិវឌ្ឍន៍នៃការបណ្តាក់ទុនសហគ្រិន វិនិយោគគិនបង្កើតអាជីវកម្ម ឥណទានធនាគារ និងហិរញ្ញប្បទានចុះបញ្ជី និងជំរុញការវិនិយោគប្រភេទផ្សេងៗ ហើយជំរុញមូលនិធិចូលវិនិយោគដំបូង និងចូលលើក្រុមហ៊ុនតូចៗ និងវិនិយោគលើបច្ចេកវិទ្យារឹង៕

អ្នកសារព័ត៌មាន ៖ Guo Qian Zhang Manzi

អ្នកបកប្រែ ៖ Shen Yan

១៧៨ ៖ តំបន់បច្ចេកវិទ្យាថ្មី និងកម្រិតខ្ពស់ថ្នាក់ជាតិរបស់ប្រទេសចិនប្រើប្រាស់ "អថេរ" នៃការច្នៃប្រឌិត ដើម្បីបញ្ចេញ "កំណើន" នៃការអភិវឌ្ឍ