ភាពកក់ក្តៅក្នុងរដូវរងានៅតំបន់រងគ្រោះមហន្តរាយ

2023-12-27 19:51:51
ប្រភព:ស៊ីនហួ

បន្ទាប់ពីរងការរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រ បានកើតឡើងនៅក្នុងស្រុក Jishishan មណ្ឌល Linxia ខេត្តកានស៊ូ ប្រទេសចិន កាលពីថ្ងៃទី១៨ ខែធ្នូ រដ្ឋបាលតំបន់បានបែងចែកសម្ភារសង្គ្រោះគ្រោះមហន្តរាយយ៉ាងឆាប់រហ័ស សម្របសម្រួលកងកម្លាំងជួយសង្រ្គោះ និងរៀបចំតាំងលំនៅថ្មីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។ ក្រោមការខិតខំប្រឹងប្រែងរបស់ភាគីជាច្រើន ការងារតាំងលំនៅថ្មីនៅកន្លែងតាំងទីលំនៅបណ្តោះអាសន្នផ្សេងៗនៅក្នុងតំបន់រងគ្រោះដោយការរញ្ជួយដីត្រូវបានអនុវត្តតាមលំដាប់លំដោយ ហើយកន្លែងទាំងនោះបានក្លាយទៅជា "ជម្រកសុវត្ថិភាព" សម្រាប់ជនរងគ្រោះក្នុងរដូវរងាដ៏ត្រជាក់។ ទោះបីជាលក្ខខណ្ឌមានលក្ខណៈសាមញ្ញក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយមានអាហារ កន្លែងស្នាក់នៅ និងការថែទាំសុខភាពពីគ្រូពេទ្យ។ល។ នៅខាងក្នុងតង់ ជនរងគ្រោះបានដុតចង្ក្រានដើម្បីរក្សាភាពកក់ក្តៅ នៅខាងក្រៅតង់ ជនរងគ្រោះកំពុងតម្រង់ជួរដើម្បីទទួលមីស៊ុបសាច់គោ និងសម្ភារៈសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ។ បុគ្គលិកសង្គ្រោះ បុគ្គលិកពេទ្យ និងអ្នកស្ម័គ្រចិត្តបានធ្វើការជាមួយជនរងគ្រោះ ដើម្បីជួយ និងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយផ្តល់ភាពកក់ក្តៅដល់គ្រប់ជ្រុងនៃកន្លែងតាំងលំនៅថ្មី។

គិតត្រឹមម៉ោង ៩:០០ ថ្ងៃទី២០ គ្រោះរញ្ជួយដីនេះបានសម្លាប់មនុស្ស ១១៣ នាក់និងរបួស ៧៨២​ នាក់នៅខេត្តកានស៊ូ។ នៅថ្ងៃទី២០ ទីស្នាក់ការកណ្តាលសង្គ្រោះគ្រោះរញ្ជួយដីខេត្តកានស៊ូបានប្រកាសថា គិតត្រឹមម៉ោង ១៥:០០ ថ្ងៃទី១៩ ការងារជួយសង្គ្រោះនៅក្នុងខេត្តកានស៊ូបានបញ្ចប់ជាមូលដ្ឋាន ហើយការផ្តោតអារម្មណ៍បានផ្លាស់ប្តូរទៅការព្យាបាលអ្នករបួស និងការរៀបចំការរស់នៅរបស់ជនរងគ្រោះ៕

អ្នកសារព័ត៌មាន ៖  Chen Bin

អ្នកបកប្រែ ៖  Shen Yan

ភាពកក់ក្តៅក្នុងរដូវរងានៅតំបន់រងគ្រោះមហន្តរាយ